ដង់ស៊ីតេប្រជាជន គឺជាចំនួនប្រជាជនក្នុងផ្ទៃដីមួយគីឡូម៉ែតការេ ។ នៅប្រទេសកម្ពុជាតំបន់ដែលមានដង់ស៊ីតេប្រជាជនទាបជាងគេគឺតំបន់ខ្ពង់រាប និងតំបន់ភ្នំ ។ ដើម្បីជំរុញឲ្យប្រជាជនចូលចិត្តរស់នៅតំបន់មានដង់ស៊ីតេប្រជាជនទាបនេះយើងត្រូវ ៖
- អភិវឌ្ឍន៍តំបន់នេះឲ្យមានការរីកចម្រើន
- កសាងបណ្តាញទូរគមនាគមន៍ និងប្រព័ន្ធធារាសាស្រ្ត
- បង្កើតហេដ្ឋារចនាសម្ព័ន្ធសង្គម ដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្សារ ស្ពាន ... ។ល។
- ធានាការពារ និងរក្សាសន្តិសុខឲ្យមានសុវត្ថិភាព
- បង្កើតឲ្យមានប្រព័ន្ធអគ្គីសនី
- រៀបចំបណ្តាញផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ និងធ្វើស្រែចំការឲ្យបានគ្រប់គ្រាន់
- ផ្តល់ដីឲ្យប្រជាជនសម្រាប់ធ្វើស្រែ ចំការនិងរបរផ្សេងៗ
- លើកទឹកចិត្តដល់ប្រជាជន ដែលបានទៅរស់នៅតំបន់ទាំងនោះ ។