Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Khmer Literature
2018-01-10 20:24

តម្រូវការសុវត្ថិភាពរួមមាន៖

  • ជាតម្រូវការដែលធានាដល់ការរស់នៅប្រកបដោយសេចក្តីសុខ គ្មានការភ័យខ្លាច គ្មានការបារម្ភ។
  • ជាមត្រូវការដែលធានាដល់ការរស់នៅប្រកបដោយសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

ក.សុវតិ្ថភាពផ្លូវកាយ

  • សុវត្ថិភាពចំណីអាហារ៖ ចំណីអាហារដែលមានគុណភាព គ្មានទំនិញក្លែងក្លាយ គ្មានជាតិគីមី គ្មានអាហារខូចគុណភាព...។
  • សុវត្ថិភាពស្នាក់នៅ៖ មានសិន្តិសុខ ជម្រកត្រឹមត្រូវ បរិស្ថានស្អាត មានអនាម័យ ទឹកភ្លើងគ្រប់គ្រាន់ ខ្យល់អាកាសបរិសុទ្ធ...។
  • សុវត្ថិភាពធ្វើដំណើរ៖ គ្មានគ្រោះថ្នាក់ចរាចណ៍ គ្មានចោរកម្មឆក់ ប្លន់ ការចៀសវាងគ្រោះថ្នាក់ផ្សេងៗ ឬធ្វើឱ្យឈឺចាប់ដល់រាងកាយ(វាយដំ កាប់សម្លាប់)...។
  • សុវត្ថភាពផ្នែកសុខភាព៖ មានសេវាកម្មផ្នែកសុខាភិបាល (ចាក់ថ្នាំបង្ការ និងព្យាបាលជម្ងឺផ្សេងៗ) គ្មានថ្នាំពេទ្យក្លែងក្លាយ មានថ្នាំបាញ់សម្លាប់សត្វល្អិត ឬថ្នាំសម្លាប់ដង្កូវទឹក...។

ខ.សុវត្ថិភាពផ្លូវចិត្ត ឬផ្លូវអារម្មណ៍

  • សុវត្ថិភាពក្នុងគ្រួសារ៖ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានការវិនាស...។
  • សុវត្ថិភាពក្នុងសហគមន៍៖ គ្មានជម្លោះ គ្មានអំពើហិង្សា គ្មានការប្រមាថមើលងាយ គ្មានបទល្មើស គ្មានការរំលោភសិទ្ធិផ្សេងៗ...។
  • សុវត្ថិភាពសង្គម៖ យុត្តិធម៌ ការពារសិទ្ធិមនុស្ស មានអង្គការសង្គម (នគរបាល ក្រុមពន្លត់អគ្គីភ័យ អង្គភាព សង្គ្រោះបន្ទាន់...)។

សរុបមកតម្រូវការសុវត្ថិភាពសំដៅលើការធានាដល់មនុស្សឱ្យរស់នៅប្រកបដោយនិរទុក្ខ និរភ័យ គ្មានការបារម្ភ រស់នៅប្រកបដោយសុខុមាលភាព។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login