និយាយជារួមគឺរបបសាធារណរដ្ឋខ្មែរបានដួលរលំដោយសារ៖
- ជារបបមួយដែលគ្មានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច
- ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទាំងអស់
- ជារបបដែលរស់រាន បានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
- រដ្ឋបាលទូទាំងប្រទេសមិនអាចគ្រប់គ្រងបាន
- ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្ដុំគ្នានៅទីក្រុងភ្នំពេញដោយជីវភាពត្រដាបត្រដួស ហើយអ្នកដឹកនាំគ្មានជំហរដោះស្រាយ
- ទំនិញគ្រប់ប្រភេទ បានឡើងថ្លៃ ហួសកម្រិតមិនអាចចុះថ្លៃបាន
- ខ្មែរចាត់ទុកខ្មែរគ្នាឯង ជាសត្រូវដោយសារការលាបពណ៌ពីប្រទេសក្រៅ
- ការកកើតឡើងវិបត្តិសង្គម ពោលគឺចោរកម្ម ភាពអត់ឃ្លាន ភាពអាណាធិបតេយ្យ ជំងឺអតិផរណាធិបតេយ្យ ជំងឺអតិផរណា ភាពឥតការងារធ្វើ...។