ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ឥណទានដែលចែកមាតិកាចំណាយថវិការ និងឯកទេសថវិការមាន៣គឺ ៖
ក- មោឃភាពឥណទាន ដើម្បីឲ្យក្រសួងនីមួយៗយកទៅប្រើប្រាស់ ។ ប៉ុន្តែបើឥណទាននោះមិនត្រូវមុខសញ្ញាប្រើប្រាស់នៃឆ្នាំទេ និងត្រូវលុបចោលដោយប្រកាសរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ម្យ៉ាងទៀតបើក្នុងករណីការប្រមូលចំណូលមិនបានគ្រប់គ្រាន់ឥណទានទាំងនោះនិងត្រូវបានផ្តល់ឡើងវិញអាស្រ័យទៅលើ ៖
ខ- ការផ្ទេរឥណទាន ពីក្រសួងមួយទៅស្ថាប័នសាធារណៈថ្នាក់ប្រហាក់ប្រហែលគ្នា និងដោយសារភាពចាំបាច់ក្នុងការពង្រឹងរចនាសម្ព័ន្ធឬរដ្ឋបាលរបស់រដ្ឋ ។ អាចប្រព្រឹត្តបានដោយអនុក្រឹត្យ ដែលមានការផ្ទេរឥណទាននេះមិនមានការកែប្រែចំណាយ ។
គ- ការបង្វែឥណទានថ្នាក់ប្រហាក់ប្រហែលគ្នា ក្នុងរង្វង់របស់ក្រសួងមួយ ឬស្ថាប័នប្រើឥណទានជាមូលធន (សម្រាប់វិនិយោគ) ទៅឥណទានចំណាយចរន្ត (សម្រាប់ដំណើរការរដ្ឋបាល) ត្រូវបានអនុញ្ញាតប្រកាសដោយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។