Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្ដេចដែលហៅថារ៉ែសរីរាង្គ ? រ៉ែទាំងនោះមានអ្វីខ្លះ ?

២. ចូរពន្យល់ ហ៊ូរីកានកើតឡើងយ៉ាងដូចម្តេច ?

៣. តើវាលខ្សាច់ភាគច្រើនមានអាកាសធាតុដូចម្តេចខ្លះ​ ?

៤ ចូររៀបរាប់ពីដំណើរនៃវដ្តទឹក​ ។

៥. ចូរពន្យល់ភាពខុសគ្នារវាងសំបកទ្វីប និងសំប​កមហាសមុទ្រ ស្នូលក្រៅ និងមណ្ឌលខាប់ ។

ចម្លើយ

១. រ៉ែសរីរាង្គ គឺជារ៉ែកើតឡើងពីលំនាំនៃរត្ថុមានជីវិតដូចជា កាបូន ធ្យូងថ្ម ប្រេងកាត និងឧស្ម័នធម្មជាតិ ។

២. ហ៊ូរីកាន កើតឡើងដោយសារ ចាប់ផ្តើ​មពីក្រុមមួយនៃព្យុះភ្លៀង ធ្វើចលនាលើទឹកសមុទ្រក្នុងតំបន់ត្រូពិច ។ ខ្យល់បក់ចេញពីទិសដៅពីរផ្សេងគ្នាបានប៉ះគ្នា បណ្តាលឲ្យមានព្យុះគួចនៅលើតំបន់សម្ពាធខ្សោយ ។ វាបានទទួលថាមពល ពីកំណកនៃចំហាយទឹក ដែលមានទំនាក់ទំនងជាមួយទឹកសមុទ្រក្តៅ​ខ្យល់ក្តៅ​មានផ្ទុកចំហាយទឹក ជាច្រើនបានពីការរំហួតពីទឹក សមុទ្រ នៅពេលខ្យល់ក្តៅហោះឡើងលើចំហាយ ទឹកកករួច បញ្ចេញថាមពល យ៉ាងខ្លាំងបង្កើតបានជាព្យុះហ៊ូរីកាន ។

៣. អាកាសធាតុនៅតំបន់កវាលខ្សាច គឺ ៖

វាលខ្សាចតែងតែក្តៅនៅពេលថ្ងៃ ។ ប៉ុន្មាននៅពេលយប់ សីតុណ្ហភាពធ្លាក់ចុះក្រោម ០ អង្សាសេ ។ ពេលថ្ងៃសំណើមតិចតួចផ្សំនិងផ្ទៃមេឃគ្មានពពកធ្វើឲ្យបរិមាណកម្តៅដេលចាំងមកលើផ្ទៃទឹកពេលថ្ងៃក្តៅខ្លាំង ។ ចំណែកឯពេលយប់មិនបានទទួលកម្តៅព្រះអាទិត្យធ្វើឲ្យផ្ទៃដិភាយកម្តៅយ៉ាងលឿន បណ្តាលឲ្យសីតុណ្ហភាពធ្លាក់ចុះទាបខ្លាំង​។ ដូចនេះ សីតុណ្ហភាពអាចមាន ២០ អង្សាសេ នៅម៉ោង ២ ពេលថ្ងៃទៅ ០ អង្សាសេ នៅម៉ោង ២យប់ ។

៤. រៀបរាប់ពីដំណើរនៃវដ្តទឹក វដ្តទឹកកើតឡើងទៅតាមបីដំណាក់កាលគឺ ៖

  • រំហួត ជាដំណើរនៃទឹកដែលទទួលរងកម្តៅព្រះអាទិត្យ ហើយក្លាយជាចំហាយទឹក និងឧស្ម័ន ។
  • កំណក ជាលំនាំខ្យល់ក្តៅក្បែរផ្ទៃដី ស្ទុះឡើងលើនាំយកចំហាយទឹកទៅដល់រយៈកម្ពស់ខ្ពស់ ដែលមានសីតុណ្ហភាពទាប ធ្វើឲ្យចំហាយទឹកប្តូរទៅជាតំណក់ទឹក ហើយបង្កើតបានជាពពក ។
  • កំណកអាកាស តំណក់ទឹកដែលបង្កើតបានជាពពកប្រមូលផ្តុំគ្នាកាន់តែច្រើន ធ្វើឲ្យមាឌរបស់វាកាន់តែរីកធំហើយធ្ងន់ ក៏ធ្លាក់់ត្រឡប់មមកផែនដីវិញក្នុងទម្រង់ជាភ្លៀង ភ្លៀងព្រិល ព្រិល...។

៥. ភាពខុសគ្នារវាង សំបកទ្វីប និងសំបកមហាសមុទ្រ ៖

  • សំបកទ្វីប មានសមាសធាតុផ្សំស្រដៀងនិងសិលាក្រានីតនិងមានកម្រាស់មធ្យម ៣០km
  • សំបកមហាសមុទ្រមានសមាសធាតុផ្សំ និង សិលាបាសាល់​និងមានកម្រាស់ពី 5km ដល់ 8km ។ សំបកមហាសមុទ្រធ្ងន់ជាងសំបកទ្វីបព្រោះ វាមានសិលាបាសាល ធ្ងន់ជាងក្រានីត ។

ស្នូលក្រៅ​និងមណ្ឌលខាប់

  • ស្នូលក្រៅ ជាស្រទាប់រាវស្ថិតនៅក្រោមម៉ង់តូ ហើយព័ទ្ធជុំវិញស្នូលក្នុងនិងមានកម្រាស់ប្រហែល 2200km ។
  • មណ្ឌលខាប់ គឺជាស្រទាប់ទន់របស់ម៉ង់តូ ដែលមានបំណែកនៃមណ្ឌលថ្មធ្វើចលនាពីលើ ។ វាកើតឡើងពីសិលារឹងដែលហូរយ៉ាងយឺតមានល្បឿនប្រហែលនិងការដុះលុតលាស់នៃក្រចកដៃនិងមានកម្រាស់ប្រហែល 250km ។

វិញ្ញាសាទី៣៦



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login