ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើរ៉ែជាអ្វី ?
២. ហេតុអី្វជាគេថារ៉ែជាធនធានមិនកើតឡើងវិញ ?
៣. ហេតុអ្វីបានជាអាជីវកម្មទាញយករ៉ែធម្មជាតិពីសំបកផែនដីកំពុងមានសំទុះលឿនម្ល៉េះ ?
៤. តើគេសម្គាល់រ៉ែតាមរយៈអត្តសញ្ញាណអ្វីខ្លះ ?
៥.តើអ្នកវិទ្យាសាស្រ្ដកំណត់រឹងនៃរ៉ែដោយមាត្រដ្ឋានអ្វី ? កំណត់យកសំណាកនៃការអ្វីរឹងប៉ុន្មាន ? លើរ៉ែអ្វីខ្លះ ? ចូររៀបរាប់ ។
ចម្លើយ
១. រ៉ែ គឺជាធាតុអសរីរាង្គដែលកើតឡើងដោយធម្មជាតិក្នុងសំបកផែនដី ។ ន័យម៉្យាងទៀតថា រ៉ែគឹជាសារធាតុគីមីធម្មជាតុមាននៅក្នុងដី ឬ ក្នុងសិលា ។
២. បានជារ៉ែជាធនធានមិនកើតឡើងវិញ ព្រោះវាកើតឡើងយ៉ាងយឺតបំផុតក្នុងរយៈពេលរាប់លានឆ្នាំ ហើយមានបរិមាណកំណត់ វាពុំអាចកើនឡើងវិញបាននៅពេលដែលគេបានយកវាទៅប្រើប្រាស់អស់ ។
៣. បានជាអាជីវកម្មទាញយករ៉ែធម្មជាតិពីសំបកផែនដីកំពុងមានសំទុះលឿន ព្រោះនៅពិភពលោក តម្រូវការរ៉ែកាន់តែកើនជាលំដាប់នៅពេលដែលចំនួនមនុស្សកើន ហើយតម្រូវការប្រើប្រាស់របស់បុគ្គលម្នាក់ៗកើនឡើនដែរ ។
៤. គេកំណត់សម្គាល់អត្តសញ្ញាណបាន ដោយត្រូវប្រើគោលការណ៍ វិទ្យាសាស្រ្ដដើម្បីធ្វើតែសរ៉ែទាំងនោះដោយសង្គេតលើ ពណ៌ ស្នាម ពណ៌ ផ្លេកលោហៈ ដង់ស៊ីតេ ភាពរឹង ប្រព័ន្ធគ្រប់ក្រោម ស្នាមប្រេះ និងបំណែក ។
៥. ភាពរឹងនៃរ៉ែកំណត់ដោយមាត្រដ្ឋាន ម៉ូស ( Mohs Hardness Scale) ។ កំណត់យកសំណាក់នៃភាពរឹងពី ១ ដល់ ១០ គឺ ៖
១. ថក (Tale) ជារ៉ែទន់ជាងគេឆ្កូតក្រចក
២. ម្នាងសិលា (Gypsum) ងាយឆ្កូតនឹងក្រចក
៣. កាល់ស៊ីត (Calcite) អាចឆ្កូតកាក់ទង់ដែង
៤. ភ្លុយអរីត (Fluorite) ងាយឆ្កូតកាំបិតដែកថែប
៥. អាប៉ាទិត (Apatie) អាចឆ្កូតកាំបិតដែកថែប
៦. អាប៉ាទីត (Feldspar) មិនអាចឆ្កូតកាំបិត ដែកថែប តែអាចឆ្កូត នឹងកញ្ចក់បង្អូច
៧. ក្វាត (Qtrartz)អាចឆ្កូតដែកថែប និងកញ្ចក់រឹង
៨. ពេជ្រពណ៌លឿង (Topaz)អាចឆ្កូតក្វាន
៩. កូរានដិម (Corundum) អាចឆ្កូតពេជ្រពណ៌លឿន
១០. ពេជ្រជារ៉ែដែលរឹងជាងគេ អាចឆ្កូតគ្រប់សារធាតុទាំងអស់ ។