Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើបញ្ហាបរិស្ថានសំខាន់ៗកើតឡើងដោយសារអ្វី ?

២. តើបន្ទុះភ្នំភ្លើងស្ងប់បង្កើតកំអែភ្នំភ្លើង ឬបំណែកសិលាភ្នំភ្លើង ? ចូរពន្យល់ ។

៣. តើព្រំដែនផ្លាកតិចតូនិចមានប៉ុន្មានប្រភេទ?

៤. ហេតុអ្វីបានជាមានចរន្តខ្យល់ឬខ្យល់បក់ ? ចូរពន្យល់ ?

៥. តើគេប្រើប្រាស់ទឹកសម្រាប់ធ្វើអ្វីខ្លះ ? លើកឧទាហរណ៍ការប្រើប្រាស់ណាមួយមកបញ្ជាក់ ។

ចម្លើយ

១. បញ្ហាបរិស្ថានសំខាន់ៗកើតឡើងដោយសារសកម្មភាពមនុស្ស ។

២. បន្ទុះភ្នំភ្លើងស្ងប់បង្កើតបានកំអែភ្នំភ្លើងពីព្រោះវា ​បានបញ្ចេញទន្លេកំអែភ្នំភ្លើងយ៉ាងស្ងៀមស្ងាតបង្កើតបាន បរិមាណសិលា នៃកំអែភ្នំភ្លើងយ៉ាងច្រើនមកលើផ្ទៃដី ។

៣. ព្រំដែនផ្លាកតិចតូនិចមានបីប្រភេតគឺ៖

  • ព្រំដែនរួមឬព្រំដែនជំនួបគ្នា
  • ព្រំដែនបែកចេញពីគ្នាឬព្រំដែនបែកចេញសំណង់
  • ព្រំដែនជ្រូសគ្នា ។

៤. បានជាមានចរន្តខ្យល់ឬខ្យល់បក់គឺ កើតឡើងដោយសារការប្រែប្រួលនៃសម្ពាធខ្យល់ ។ សម្ពាធខ្យល់ប្រែប្រួលជាទូទៅគឹបណ្តាលមកពីកម្តៅមិនស្មើគ្នានៅលើផែនដី ។​ ឧទាហរណ៍ៈ ខ្យល់នៅតំបន់អេកក្វាទ័រក្តៅ ហើយស្រាលនិងស្ទុះឡើងលើ ដែលបង្កើតបានជាតំបន់សម្ពាធខ្សោយ ។ ឯខ្យល់នៅតំបន់ប៉ូលត្រជាក់ហើយធ្ងន់ធ្លាក់ចុះមកក្បែរផ្ទៃដីបង្កើតជាតំបន់សម្ពាធខ្លាំង ។ សម្ពាធខ្យល់ប្រែប្រួលនៅតំបន់អេក្វាទ័រនិងនៅតំបន់ប៉ូលជាមូលហេតុនាំឲ្យមានខ្យល់បក់ ។

៥. គេប្រើប្រាស់ទឹកសម្រាប់ ៖

  • ក្នុងគេហដ្ឋាន
  • ក្នុងវិស័យកសិកម្ម
  • វិស័យឧស្សាហកម្ម
  • គមនាគមន៍
  • ថាមពល
  • ទេសចរណ៍...។

លើកឧទាហរណ៍ ៖ កសិកម្មដែលទទួលបានជោគជ័យ និងមិនបានជោគជ័យក៏អាស្រ័យទៅលើលទ្ធភាពនៃការផ្គត់ផ្គង់ទឹក ផងដែរ ។

វិញ្ញាសាទី៣៨



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login