Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការប្រើប្រាស់រ៉ែមានលក្ខណៈដូចគ្នាឬទេ ? ហើយក្រុមប្រទេសណាប្រើប្រាស់រ៉ែច្រើនជាងគេ ?

២. តើហេតុអ្វីបានជាសម្ពាធបរិយាកាសថយចុះនៅពេលរយះកម្ពស់កើនឡើង?

៣.  តើមានផលប៉ះពាល់អ្វីខ្លះនៃរដូវទាំងពីរ ?

៤. តើយើងត្រូវការពារស្រទាប់អូសូនដោយវិធីណាខ្លះ ?

៥. ការវិនាសសាបសូន្យនៃសប្រភពសត្វមួយចំនួនបណ្តាលមក ពីកត្តាមនុស្សដែលចេះតែកើនឡើង ។ ទង្វើរបស់មនុស្សមានអ្វីខ្លះ ?

ចម្លើយ

១. ការប្រើប្រាស់រ៉ែមានលក្ខណៈខុសប្លែកគ្នាទៅតាមប្រទេសនីមួយៗនិងអាស្រ័យលើលក្ខណៈរបស់វា ។ ប្រទេសអភិវឌ្ឍប្រើប្រាស់រ៉ែយ៉ាងច្រើនលើសលប់ ។

២. បានជាសម្ពាធថយចុះ នៅពេលរយះកម្ពស់កើនឡើងពីព្រោះ បរិយាកាសផែនដីស្ថិតនៅពន្ធ័ជុំវិញដោយសារទំនាញ ហើយទំនាញបានទាញម៉ូលេគុលឧស្ម័នមកលើផែនដីដោយសារទំងន់សង្កត់ ទៅលើម៉ូលេគុលទាំងនោះបណ្តាលឲ្យខ្យល់រុញផ្ទប់មកលើផែនដី ហើយបើកាលណារយះកម្ពស់កាន់តែខ្ពស់ម៉ូលេគុលឧស្ម័នដែលរុញមកលើយើងកាន់តែតិចទៅៗនិងស្ថិតនៅឆ្ងាយពីគ្នាជាហេតុបណ្តាលឲ្យមានសម្ពាធកាន់តែខ្សោយ។

៣. កត្តាដែលធ្វើឲ្យប្រទេសកម្ពុជាមានរដូវពីរច្បាស់លាស់គឹ ៖

  • មានទីតាំងនៅក្បែរអេក្វាទ័រ ចន្លោះខ្សែស្របទី ១០ និង ១៥នៃរយៈទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី ១០២ និង១០៨ នៃរយៈបណ្តោយខាងកើត ។ ទីតាំងនេះស្ថិតនៅក្នុងតំបន់ត្រូពិច ដែលទទួលឥទ្ធិពលខ្យល់មូសុង ។
  • របបខ្យល់បង្កើតបានជាអាកាសធាតុមួយមានលក្ខណៈក្តៅសើម
  • សីតុណ្ហភាពមធ្យមប្រចាំឆ្នាំមានកម្រិតខ្ពស់លើសពី ២៧អង្សាសេ ចន្លោះកម្តៅប្រចាំឆ្នាំប្រែប្រួលពី ៣.៨ អង្សាសេ ទៅ ៤.២ អង្សាសេ ។

៤. យើងត្រូវការពារស្រទាប់អូសូនដោយ ៖

  • កាត់បន្ថយការប្រើប្រាស់សារធាតុគីមីម៉្យាង ដែលមាននៅក្នុងកំប៉ុងបាញ់ថ្នាំ
  • កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ទូតឹកកក ដែលជាកត្តាដែលនាំឲ្យភាយចេញឧស្ម័នក្លរ៉ូភ្លុយអរ៉ូកាបូន
  • កាត់បន្ថយការប្រើយានយន្តចាស់ៗ
  • ដាំដើមឈើឡើងវិញ
  • មិនត្រូវកាប់បំផ្លាញព្រៃឈើ.....។

៥. ការវិនាសសាបសូន្យនៃសប្រភពសត្វមួយចំនួនបណ្តាលមក ពីកត្តាមនុស្សដែលចេះតែកើនឡើង ។ ទង្វើរបស់មនុស្សមានដូចជា ៖

  • ការបំផ្លាញជំរកដែលនាំឲ្យមានការវិនាសសាបសូន្យប្រភេទសត្វរហូតដល់ ៧៥% ហើយតួលេខចេះតែកើនឡើងថែមទៀត ។ ភាគច្រើនណៃការវិនាសកំពុងតែកើតឡើងក្នុងព្រៃរងទឹកភ្លៀងតំបន់ត្រូពិចនៅពេលគេកាប់ឆ្ការព្រៃយកដីធ្វើស្រែចម្ការ ។ ការសិក្សាស្រាវជ្រាវបានបង្ហាញថាយ៉ាងហោចណាស់ប្រភេទសត្វដែលរស់នៅលើផែនដីប្រហែល ៥០% ច្រើនរស់នៅក្នុងព្រៃរងទឹកភ្លៀងតំបន់ត្រូពិចថ្វីបើព្រៃប្រភេទនេះមានតែ ៧% ​នៅលើផ្ទៃដីយើងក៏ដោយ ។
  • ការបរបាញ់ក៏ជាកត្តាមួយដែលបំផ្លាញ់សត្វឲ្យវិនាសសាបសូន្យផងដែរ ។ ការបរបាញ់ស្របច្បាប់ពុំមានចោទជាបញ្ហាសំខាន់ដល់ការវិនាសសាបសូន្យនៅក្នុងប្រទេសណាដែលមានច្បាប់ការពារសត្វព្រៃតឹងតែងទេ ។ ប៉ុន្តែចំពោះប្រទេសកំពុងអភិវឌ្ឍន៍មានប្រទេសកម្ពុជាជាដើមគេបរបាញ់ដើម្បីអាហារ លក់ដូរ ធ្វើជាឳសថផងដែរ ។ ការបរបាញ់សត្វដើម្បីធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់និងនាំទៅដល់ការវិនាសសាបសូន្យនៃប្រភេទសត្វព្រៃ ។ ប្រភេទថនិកសត្វ បក្សី និងល្មូនជាច្រើនរួមទាំងប្រភេទសត្វផ្សេងៗទៀត ដែលកំពុងរងគ្រោះទាំងក្នុងពិភពលោក ទាំងក្នុងតំបន់គេបរបាញ់ដើម្បីធ្វើអាហារ លក់ដូរ ធ្វើជាឳសថព្រមទាំងនាំចេញផងដែរ ។

វិញ្ញាសាទី៣៧



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login