Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើរបាយកំណប់រ៉ែនៅលើផែនដីស្មើគ្នាឬទេ ? ព្រោះអ្វី ?

២. តើកំណរ៉ែនៅកម្ពុជាចែកចេញជាប៉ុន្មានក្រុម ? អ្វីខ្លះ ?

៣. ដើម្បីទាញយករ៉ែមកប្រើប្រាស់ គេប្រើវិធីអ្វីខ្លះ ?

៤. មធ្យោបាយអភិរក្សធនធានរ៉ែដោយរកធនធានដទៃទៀតមកជំនួស និងកំណែច្នៃជាថ្មីបានផ្ដល់សារប្រយោជន៍អ្វីខ្លះចំពោះបរិស្ថាន ?

៥. តើការធ្វើអាជីវកម្មរ៉ែផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន និងសង្គមមានអ្វីខ្លះ?

ចម្លើយ

១​. របាយកំណប់រ៉ែបនៅផែនដីពុំស្មើគ្នាទេ ព្រោះគេសង្កេតឃើញប្រទេសខ្លះសម្បូរកំណប់រ៉ែ ហើយប្រទេសខ្លះទៀតពុំមានកំណប់រ៉ែទាល់តែសោះ ។

២. កំណរ៉ែនៅកម្ពុជាចែកចេញជាបួនក្រុម ៖

  • រ៉ែឧស្សាហកម្ម
  • រ៉ែសំណង់
  • រ៉ែលោហៈ
  • រ៉ែត្បូងមានតម្លៃនិងថ្មរចនា ។

៣. ដើម្បីទាញយករ៉ែមកប្រើប្រាស់ គេប្រើវិធី២ យ៉ាងគឺ ៖

  • ការបូមយករ៉ែ គឺជាវិធីទាញយករ៉ែលើផ្ទៃដីដូចជា ៖ ខ្សាច់ ក្រួស និងកំណប់រ៉ែផ្សែងទៀតដែលនៅបាតទន្លេ ឬ សមុទ្រ ដោយប្រើប្រដាប់ចូកពិសេសម្យ៉ាង ។
  • ការជីកយករ៉ែ មានបួនប្រភេទគឺ ការជីកយកដោយចំហ ការចូកយកដោយផ្ទាល់ ការជីកយមរ៉ែផ្ដេក និងការជីកយករ៉ែបញ្ឈរ ។

៤. មធ្យោបាយអភិក្សធនធានរ៉ែ ដោយរកធនធានរ៉ែដទៃទៀតមកជំនួសនិងកំណែច្នៃជាថ្មី បានផ្ដល់សារប្រយោជន៍ចំពោះបរិស្ថាន ៖

  • ព្យារយៈពេលនៃការផ្ដត់ផ្ដងរ៉ែ តាមការកាត់បន្ថយបិរមាណរូបធាតុដែលដត្រូវទាញយក
  • ទាមទារថាមពលតិចជាងការទាញយករ៉ែពីក្នុងដី ។
  • មានការពុលតិច និងធ្វើឪ្យខូចខាតដីតិច ។
  • បន្ថយថ្លៃចាក់សំណល់ចោល និងពន្យាអាយុកន្លែងទុកដាក់សំណល់តាមរយៈការកាត់បន្ថយមាឌសំណល់រឹង ។
  • កាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការទាញយក និងការធ្វើប្រព្រឹត្តកម្មរ៉ែ ។

៥. ការធ្វើអាជីវកម្មរ៉ែផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន និងសង្គមមានដូចជា ៖

+ បរិស្ថាន

  • បំពុល បំពុលបរិយាកាស ទឹកលើផ្ទៃដី និងទឹកលើផ្ទៃដី 
  • ការបោះបង់ដីចោល ការបំផ្លាញដីស្រទាប់មានជីជាតិ និងធ្វើឪ្យខូចខាតផ្ទៃដីជាអចិន្ត្រៃយ៍ ។
  • សំណង់រឹង
  • កំណើនកម្ដៅ
  • សំណល់ធាតុវិទ្យុសកម្ម
  • ភ្លៀងអាស៊ីត

+ សង្គម

  • ការស្រុតដី បំផ្លាញអគារ ផ្លូវថ្នល់ និងដីកសិកម្ម
  • រំខានដោយសូរស័ព្ទ ដោយការដាក់ឪ្យផ្ទុះ និងការដឹកជញ្ជូន
  • គ្រោះថ្នាក់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ
  • គ្រោះថ្នាក់ការងារ
  • ការហៀរបំពង់ប្រេង ...។

វិញ្ញាសាទី៤៣



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login