Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើរ៉ែត្រូវបានប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះ ?

២. ហេតុអ្វីបានជាអាជីវកម្មទាញយករ៉ែធម្មជាតិពីសំបកផែនដីកំពុងមានសំទុះលឿនជាលំដាប់ ?

. ចូររបៀបធៀបរ៉ែលោហៈនិងរ៉ែអលោហៈដោយររកឧទាហរណ៍មកបញ្ជាក់ ។

៤. តើរ៉ែឧស្សាហកម្ម និងរ៉ែសំណង់មាននៅតំបន់ណាខ្លះនៃប្រទេសកម្ពុជា ?

៥. តើការជីកយករ៉ែមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូររៀបរាប់ ។

ចម្លើយ​

១. រ៉ែត្រូវបានគេប្រើប្រាស់សម្រាប់ផលិតផលរបស់នានាជាច្រើននៅក្នុងប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មដូចជា ផ្លូវគមនាគមន៍ រថយន្ដ កុំព្យូទ័រ ជីកសិកម្ម...។

២. បានជាអាជីវកម្មទាញយករ៉ែធម្មជាតិពីសំបកផែនដីកំពុងមានសំទុះលឿនជាលំដាប់ ព្រោះកំណើនមនុស្សនៅលើពិភពលោកកើនឡើង ហើយតម្រូវការប្រើប្រាស់របស់បុគ្គលម្នាក់ៗកើនឡើងដែរ ។

៣. ប្រៀបធៀបរ៉ែលោហៈ និងរ៉ែអលោហៈ ៖

  • រ៉ែលោហៈ ជារូបធាតុមានលក្ខណៈពិសេស មានផ្នែកលោហៈហើយចំលងកំដៅអគ្គិសនីបានល្អ ដូចជា ដែក ទង់ដែក ប្រាក់ មាស សំណ អាលុយមីញ៉ូម ។
  • អរ៉ែលោហៈ ជារូបធាតុដែលគ្មានផ្លែកលោហៈ ហើយចំលងកំដៅ និងអគ្គិសនីខ្សោយ គេមិនអាចផែឬហូតជាលួសបានទេ ។ ប្រភេទរ៉ែអលោហៈរួមមាន ក្លរ ផូស្វាត ស្ពាន់ធ័រ កាបូន ជាដើម ។

៤. រ៉ែឧស្សាហកម្ម និងរ៉ែសំណង់មាននៅក្នុងតំបន់មួយចំនួនដូចជា ៖

  • បាសាល់ នៅកំពង់ចាម និងស្នូល (ខេត្តក្រចះ)
  • ក្រានីត នៅភ្នំបាសិត និងនៅកំពង់ឆ្នាំង
  • ថ្មកំបោរ នៅសេរីសោភ័ណ បាត់ដំបង និងកំពត
  • រីយ៉ូលីត នៅកូនភ្នំមួយចំនួនក្បែរក្រុងភ្នំពេញ​
  • ក្វាត នៅតាកែវនិងកែប
  • ម៉ាប នៅស្ទឹងត្រែង ។

៥. ការជីកយករ៉ែមាន៤ ប្រភេទគឺ ៖

  • ការជីកយកដោយចំហ នៅពេលដែលកំណប់រ៉ែស្ថិតនៅក្បែរផ្ទៃដីខាងលើ គេចូកយកដី និងស្រទាប់ខាងលើរ៉ែចេញរួមទើបគេជីកយករ៉ែជាក្រោយ ។ វិធីយករ៉ែរបៀបនេះមានតម្លៃថោក តែវាធ្វើឪ្យមានការបំផិ្លចបំផ្លាញបរិស្ថានយ៉ាងខ្លាំង ។
  • ការចូលយកដោយផ្ទាល់ នៅពេលដែលរ៉ែស្ថិតនៅលើផ្ទៃ គេគ្រាន់តែជីកយកតែម្ដង ឬ ដាក់ជាតិផ្ទុះបំបែក ។ គេប្រើវិធីនេះដើម្បីជីកយកថ្មសម្រាប់សង់អគារនិងផ្លូវថ្នល់ ។
  • ការជីកយករ៉ែផ្ដេក នៅពេលកំណប់រ៉ែលាតសន្ធឹងតាមខ្សែដេកគេជីកអណ្ដូងរ៉ែដេកដើម្បីយករ៉ែ ។
  • ការជីកយករ៉ែបញ្ឈរ គេជីកយករ៉ែបញ្ឈរជ្រៅចូលក្នុងជម្រៅផែនដី បន្ទាប់មកគេជីករូងផ្ដេកជាច្រើននៅជម្រៅខុសគ្នាដើម្បីយករ៉ែ ។

វិញ្ញាសាទី៤៤



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login