Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. នៅលើពិភពលោក តើវាលខ្សាចមាននៅកន្លែងណាខ្លះ ?

២.​តើត្រូវធ្វើដូច​ម្តេច ដើម្បីដឹងពីសីតុណ្ហភាពមធ្យមប្រចាំឆ្នាំ ?

៣. តើប្រទេសកម្ពុជាយើងបានចុះអនុសញ្ញាអ្វីខ្លះ ?

៤. តើសំរោងប៉ូលកើតឡើងដូចម្តេច ?

៥. ចូររៀបរាប់ពីកត្តាចម្បងនៃការផ្លាស់ប្តូរបរិស្ថាន ។

ចម្លើយ

១.នៅលើបិភពលោក វាលខ្សាច់មាននៅខាងជើងនិងខាងត្បូងអេក្វាទ័រ ។

២. ដើម្បីដឹងពីសីតុណ្ហភាពមធ្យមប្រចាំឆ្នាំគឺជា មធ្យមនព្វន្តនៃសីតុណ្ហភាពមធ្យមប្រចាំខែទាំង១២ ក្នុងឆ្នាំនីមួយៗ ។

៣. តួនាទីក្នុងការបង្កើតតំបន់ការពារធម្មជាតិមាន ៖

ព្រះរាជាក្រឹត្យពីការបង្កើតតំបន់ការពារធម្មជាតិដែលត្រូវទទួលខុសត្រូវលើតំបន់ការពារធម្មជាតិ កំណត់តំបន់ការពារធម្មជាតិ វិសោធន៍កម្ម អាទិភាព អ្នកទទូលបន្ទុកអនុវត្តដោយព្រះរាជក្រឹត្យនិងការអនុវត្តនៅនឹងកន្លែង ។

៤. សំរោងប៉ូលកើតឡើងពីភាគល្អិត នៃកាំរស្មីព្រះអាទិត្យបង្កើត បានជាចរន្តអគ្គីសនី ហើយវាធ្វើចលនាជុំវិញប៉ូលម៉ាញេទិច ជំរុញឲ្យអេឡិចត្រុងទៅក្នុងខ្សែដែន បន្ទាប់មកអេឡិចត្រុងរុំព័ទ្ធជាស្ពៀជុំវិញដែន បានប៉ះជាមួយម៉ូលេគុល អាសូត និងអុកស៊ីសែនធ្វើឲ្យឧស្ម័នក្នុងបរិយាកាសបានបញ្ចេញអេឡិចត្រុង អណ្តែតទៅកាន់ ខ្សែដែនខាងលើហើយនៅពេលវាធ្លាក់ មកកាន់គន្លងខាងក្រោមវិញបានបញ្ចេញពន្លឺយ៉ាងស្រស់ស្អាតដែលអាចមើលឃើញហៅថា សំរោងប៉ូល

៥. កត្តាចម្បងនៃការផ្ទាល់ប្តូរបរិស្ថាន មាន ៖

  • កត្តាធម្មជាតិ ៖ បរិស្ថានធម្មជាតិគឺ ជាភាវៈមានជិវីតនិងគ្មានជីវីត ។ ភាវៈទាំងអស់នេះមានអំពើលើគ្នាទៅវិញទៅមក ។ ឧទាហរណ៍ ៖ បើកម្តៅកើនឡើងនោះប្រភេទសារពាង្គកាយដែលមិនអាចទ្រាំនិងកម្តៅបានវាអាចស្លាប់ ធ្វើឲ្យតុល្យភាពនៃស្ថានប្រព័ន្ធត្រូវខូចខាត ។ ជាក់ស្តែង តាមរយៈប្រវត្តិធរណីកាលមនុស្សមិនទាន់ចាប់កំណើត ប្រភេទភាវៈរស់មួយចំនួនបានបាត់បង់ ឬ វិនាសផុតពូជរួចទៅហើយ ។
  • កត្តាមនុស្ស ៖ ការវិវត្តរបស់មនុស្សរហូតដល់ការចាប់ផ្តើមធ្វើកសិកម្មចំនួនមនុស្សកើនពីតិចមកច្រើន អ្នកប្រមូលផលនិងអ្នកប្រមាញ់មានចំនួនច្រើនជាងអ្នកធ្វើកសិកម្ម ការរីកចម្រើនផ្នែកសុខាភិបាល និងការជឿនលឿនផ្នែកកសិកម្ម នាំឲ្យការផលិតស្បៀងកាន់តែកើនឡើងអត្រាមនុស្សកាន់តែខ្ពស់ នាំឲ្យ​តម្រូវការកាន់តែច្រើនថែមទៀត ។

វិញ្ញាសាទី៥០



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login