Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើគេចែកតំបន់អាកាសធាតុនៅលើផែនដីយោងទៅលើកត្តាអ្វីខ្លះ ?

២. តើប្រទេសកម្ពុជាយើង មានទីតាំងស្ថិតនៅចន្លោះខ្សែរស្របនិងខ្សែបណ្តោយទីប៉ុន្មាន ?

៣. ចូររៀបរាប់ពីកិច្ចព្រមព្រៀងអន្តរជាតិ ។

៤. តើកំណើនប្រជាជនអាចនាំឲ្យមានផលប៉ះពាល់អ្វីខ្លះ ដល់បរិស្ថាន ?

៥. ចូររៀបរាប់ពីសកម្មភាពមនុស្សដែលធ្វើឲ្យបរិស្ថានមានការប្រែប្រួល ។

ចម្លើយ

១. គេចែកតំបន់អាកាសធាតុនៅលើផែនដីយោងទៅលើកត្តាសីតុណ្ហភាពរបបទឹកភ្លៀង របបខ្យលប្រចាំឆ្នាំ ។

២. ទីតាំងនៃប្រទេសកម្ពុជាយើងគឺ ៖

ប្រទេសកម្ពុជាយើងមានទីតាំងស្ថិតនៅចន្លោះខ្សែស្របទី ១០ និង ទីក១៥ នៃរយៈទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី ១០២ និងទី ១០៨នៃរយៈបណ្តោយខាងកើត ។

៣. កិច្ចព្រមព្រៀងអន្តរជាតិបានបញ្ចប់ដោយជោគជ័យនិងទទួលបានកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បិលើកកម្ពស់គុណភាពបរិស្ថានដែលកំពុងជួបបញ្ហានៅក្នុងពិភពលោកទាំងមូលឲ្យមាននិរន្តរភាព ។ កិច្ចព្រមព្រៀងនោះបានរៀបចំជានីតិវិធីត្រូវប្រតិបត្តិមួយចំនួន ដូចជា​របៀបវារៈសម្រាប់សតវត្សទី២១ សន្ធិសញ្ញាចម្រុះ ធម្មនុញ្ញាអំពីផែនដី អនុសញ្ញាផែនដីឡើងកម្តៅ សេចក្តីថ្លែង ការស្តីពីគោលការណ៍ការពារព្រៃឈើក្នុងពិភពលោកនិងមានកិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗទៀត ។

៤. កំណើនប្រជាជនអាចនាំឲ្យមានផលប៉ះពាល់ដល់បរិស្ថាន ដូចជាៈ

  • ការបំផ្លាញព្រៃឈើ
  • ការប្រើប្រាស់ធនធានរបស់ផែនដីកាន់តែកើនឡើង
  • ការបំពុលបរិស្ថានដ៏ធ្ងន់ធ្ងរ
  • ការបំញ្ចេញចោលនៃកាកសំណល់ និងការបំពុលកើតឡើងដោយផ្ទាល់និងដោយប្រយោលពីសកម្មភាពផ្សេងៗរបស់មនុស្ស.....។

៥. រៀបរាប់ពីសកម្មភាពមនុស្សដែលធ្វើឲ្យបរិស្ថានមានការប្រែប្រួល ៖

  • កំណើនមនុស្សកើនឡើងយ៉ាងឆាប់រហ័ស
  • ការកាប់បំផ្លាញព្រៃឈើ
  • ប្រើប្រាស់ដីហួសប្រមាណ
  • ការប្រើសារធាតុគីមីពុល
  • ការបង្កឲ្យមានភក់ជ្រាំ
  • ដំណើរការរោងចក្រសិប្បកម្ម
  • ការបញ្ចេញចោលកាក់សំណល់ពុល
  • ភាពគ្មានអនាម័យ.....។

វិញ្ញាសាទី៤៨



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login