សំណួរ
១. ហេតុអ្វីបានជាគេត្រូវអភិរក្សធនធានរ៉ែ ?
២. តើផែនដីជាឃ្លាំងធនធានដ៏មានប្រយោជន៍ ។ ចូរពន្យល់ ។
៣. តើរ៉ែលោហៈត្បូងដមានតម្លៃ និងថ្មរចនា មាននៅតំបន់ណាខ្លះនៃប្រទេសកម្ពុជា ?
៤. ចូររាប់ឈ្មោះមណ្ឌលរ៉ែសែនសំខាន់ៗនៅកម្ពុជា មណ្ឌលទាំងនោះមានកំណប់រ៉ែអ្វីខ្លះ ?
៥. តើការធ្វើអាជីវកម្មរ៉ែ ផ្ដល់ផលប៉ះពាល់ទៅលើបរិស្ថានជីវសាស្រ្ដដូចម្ដេចខ្លះ ? ចូរពន្យល់ ។
ចម្លើយ
១. បានជាគេត្រូវអភិរក្សធនធានរ៉ែ ព្រោះរ៉ែជាធនធានធម្មជាតិមិនកើតឡើយវិញ ។ រ៉ែកើនឡើងយឺតៗបំផុតដោយប្រើពេលរាប់លានឆ្នាំដើម្បីបង្កើតពំនូករ៉ែនៅក្នុងសំបកផែនដី ។
២. ផែនដីជាឃ្លាំងធនធានដ៏មានប្រយោជន៍ព្រោះ ៖
- ធនធានមិនកើតឡើងវិញ មានរ៉ែគ្រប់ប្រភេទ
- ធនធានកើតឡើងវិញមាន ដី ទឹក ខ្យល់ មនុស្ស សត្វ និងរុក្ខជាតិ ។
៣. រ៉ែលោហៈត្យូងមានតម្លៃ និងថ្មរចនា មាននៅក្នុងតំបន់ ៖
- ប៉ៃលិន មានត្បូងដកណ្ដៀង ទទឹម និងពេជ្រខ្មែរ ដែលត្រូវទទួលរងការធ្វើអាជីវកម្មយ៉ាងធ្ងន់ធ្ងរ ។
- ខេត្តរតនគីរី មានពេជ្រខ្មែរ មាស និងត្បូងកណ្ដៀង គេជីកយកតែក្នុងរដូវប្រាំងក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ ។
- ថ្មកែវ នៅខេត្តពោធិ៍សាត់ សម្រាប់ផលិតគ្រឿងចម្លាក់ខ្មែរ ។
៤. មណ្ឌលរ៉ែសំខាន់នៅកម្ពុជាមាន ៥ គឺ៖
- មណ្ឌលប៉ៃលិន ត្បូងទទឹម និងកណ្ដៀង
- មណ្ឌលបកែវ (រតនគីរី) ត្បូង និងមាស
- មណ្ឌលកំពង់ធំ រ៉ែដែក (នៅភ្នំដែក) មាស(កប់ក្នុងដីល្បាប់) និងសំនំប៉ាហាំង(នៅជុំវិញភ្នំជី និងភ្នំលឿង)
- មណ្ឌលកំពត និងបាត់ដំបង ថ្មកំបោរ និងផូស្វាត
- មណ្ឌលពោធិ៍សាត់ ថ្មកែវ(ភ្នំតាសាយ) សម្រាប់រចនាជាវត្ដុសិល្បៈ ។
៥. ការធ្វើអាជីវកម្មរ៉ែ ផ្ដល់ផលប៉ះពាល់ទៅលើបរិស្ថានជីវសាស្រ្ដដោយផ្ទាល់នឹងដោយប្រយោល ៖
- ប៉ះពាល់ទៅលើបរិស្ថានជីវសាស្រ្ដដោយផ្ទាល់ រួមមាន ការវិនាស បាត់បង់នៃសត្វនិងរុក្ខជាតិដែលបណ្ដាលមកពីសកម្មភាពជីកយករ៉ែឬការប៉ះនឹងដីពុល ឬទឹកពុលពីអណ្ដូងរ៉ែ ។
- ប៉ះពាល់ទៅលើបរិស្ថានជីវសាស្រ្ដដោយប្រយោល រួមមាន ការប្រែប្រួលនៅក្នុងវដ្ដអាហារ ជីវម៉ាសសរុប នានាភាពប្រភេទ និងក្នុងលំនឹងស្ថានប្រព័ន្ធ ដោយសារការផ្លាស់ប្ដូរបរិមាណ ឬគុណភាពទឹកក្នុងដី ឬទឹកលើផ្ទៃដី ។
វិញ្ញាសាទី៤៥