Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ហេតុអ្វីបានជាអាជីវកម្មទាញយករ៉ែធម្មជាតិពីសំបកផែនដីកំពុងមានសំទុះលឿនជាលំដាប់ ?

២. តើរបាយកំណប់រ៉ែនៅលើផែនដីស្មើគ្នាឬទេ ? ព្រោះអ្វី ?

៣. តើការប្រើប្រាស់រ៉ែមានលក្ខណៈដូចគ្នាឬទេ ? ហើយក្រុមប្រទេសណាប្រើប្រាស់រ៉ែច្រើនជាងគេ ?

៤. ដើម្បីទាញយករ៉ែមកប្រើប្រាស់ គេប្រើវិធីអ្វីខ្លះ ?

៥. តើការជីកយករ៉ែមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូររៀបរាប់ ។

ចម្លើយ

១. បានជាអាជីវកម្មទាញយករ៉ែធម្មជាតិពីសំបកផែនដីកំពុងមានសំទុះលឿនជាលំដាប់ ព្រោះកំណើនមនុស្សនៅលើពិភពលោកកើនឡើងហើយតម្រូវការប្រើប្រាស់របស់បុគ្គលម្នាក់ៗកើនឡើងដែរ ។

២. របាយកំណប់រ៉ែនៅលើផែនដីពុំស្មើគ្នាទេ ព្រោះគេសង្កេតឃើញប្រទេសខ្លះសម្បូរកំណប់រ៉ែ ហើយប្រទេសខ្លះទៀតពុំមានកំណប់រ៉ែទាល់តែសោះ ។

៣. ការប្រើប្រាស់រ៉ែមានលក្ខណៈខុសប្លែកគ្នាទៅតាមប្រទេសនីមួយៗនិងអាស្រ័យលើលក្ខណៈរបស់វា ។ ប្រទេសអភិវឌ្ឍន៍ប្រើប្រាស់រ៉ែយ៉ាងច្រើនលើសលប់ ។

៤. ដើម្បីទាញយករ៉ែគេប្រើវិធី២យ៉ាងគឺៈ

  • ការបូមយករ៉ែៈ គឺជាវិធីទាញយករ៉ែលើផ្ទៃដីដូចជា ខ្សាច់ ក្រួស និងកំណប់រ៉ែផ្សេងទៀតដែលនៅបាតទន្លេ ឬសមុទ្រ ដោយប្រើប្រដាប់ចូលពិសេសម្យ៉ាង ។

ការជីកយករ៉ែៈ មានបួនប្រភេទគឺ ការជីកយកដោយចំហ ការចូកយកដោយផ្ទាល់ ការជីកយករ៉ែផ្តេក និងការជីកយករ៉ែបញ្ឈេ ។

៥. ការជីកយករ៉ែមាន៤ប្រភេទគឺៈ

ការជីកយកដោយចំហៈ នៅពេលដែលកំណប់រ៉ែស្ថិតនៅក្បែរផ្ទៃដីខាងលើ គេចូកយកដី និងស្រទាប់ខាងលើរ៉ែចេញរួចទើបគេជិតយករ៉ែជាក្រោយ ។ វិធីយករ៉ែរបៀបនេះមានតម្លៃថោក តែវាធ្វើឲ្យមានការបំផ្លិចបំផ្លាញបរិស្ថានយ៉ាងខ្លាំង ។

  • ការចូកយកដោយផ្ទាល់ៈ នៅពេលដែលរ៉ែស្ថិតនៅលើផ្ទៃដី គេគ្រាន់តែជីកយកតែម្តង ឬដាក់ជាតិផ្ទុះបំបែក ។ គេប្រើវិធីនេះដើម្បីជីកយកថ្មសម្រាប់សង់អគារនិងផ្លូវថ្នល់ ។
  • ការជីកយករ៉ែផ្តេកៈ នៅពេលកំណប់រ៉ែលាតសន្ធឹងតាមខ្សែដេកគេជីកអណ្តូងរ៉ែដេកដើម្បីយករ៉ែ  ។
  • ការជីកយករ៉ែបញ្ឈរៈ គេជីកយករ៉ែបញ្ឈរជ្រៅចូលក្នុងជម្រៅផែនដី បន្ទាប់មកគេជីករូងផ្តេកជាច្រើននៅជម្រៅខុសៗគ្នាដើម្បីយករ៉ែ ។

វិញ្ញាសាទី៦



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login