Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើភពក្នុងនិងភពក្រៅមានលក្ខណៈខុសគ្នាដូចម្តេច ?

២. ចូរនិយាយពីផលវិបាកនៃកំណើតផលផ្ទះកញ្ចក់ ទៅលើអាកាសធាតុពិភពលោក ?

៣. តើមានវិធានការណ៍អ្វីខ្លះ ក្នុងការកាត់បន្ថយកំណើតឧស្ម័នផ្ទះកញ្ចក់ ?

៤. ដូចម្តេចដែលហៅថា តារានឹង ?

៥. តើគេចាត់ថ្នាក់តារានឹងដោយផ្អែកលើអ្វីខ្លះ ?

៦. ចូរនិយាយពីវដ្តជីវីតតារានឹង ។

ចម្លើយ

១. លក្ខណៈខុសគ្នារវាងភពក្នុងនិងភពក្រៅមានដូចខាងក្រោមៈ

ក. លក្ខណៈរបស់ភពក្នុង

  • មានផ្ទៃផ្សំឡើងភាគច្រើនជាសិលា ឬភពសិលា
  • មានទំហំតូច ស្ថិតនៅគៀកៗគ្នា
  • មានសីតុណ្ហភាពខ្ពស់ដោយសារនៅជិតព្រះអាទិត្យ
  • មានដង់ស៊ីតេខ្ពស់
  • មានរយៈពេលរង្វិលជុំខ្លីជាងភពក្រៅ
  • មានទីតាំងនៅជិតព្រះអាទិត្យ
  • មានទំនាញខ្សោយ.... ។

ខ. លក្ខណៈនៃភពក្រៅ

  • មានផ្ទៃផ្សំឡើងភាគច្រើនជាឧស្ម័ន ឬភពឧស្ម័ន
  • មានទំហំធំជាងភពក្នុងហើយស្ថិតនៅឆ្ងាយៗពីគ្នា
  • មានដង់សីតុណ្ហភាពផ្ទៃលើទាប
  • មានដង់ស៊ីតេទាប
  • មានទំនាញខ្លាំងដែលអាចចាប់យកឧស្ម័នបាន
  • ស្ថិតនៅចម្ងាយឆ្ងាយពីព្រះអាទិត្យ.... ។

២. ផលវិបាកនៃកំណើនផលផ្ទះកញ្ចាក់ ទៅលើអាកាសធាតុពិភពលោកមានដូចខាងក្រោមៈ

  • ធ្វើឲ្យមានការឆ្លុះធ្លាយស្រទាប់អូសូន
  • ធ្វើឲ្យមានកំណើនកម្តៅសាកល
  • កំណើននីវ៉ូទឹកសមុទ្រដោយសារកំណើនកម្តៅ
  • ធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុ
  • បម្រែបម្រួលរបបទឹកភ្លៀង ( ទឹកជំនន់ គ្រោះរាំងស្ងួត )
  • ប៉ះពាល់ដល់សុខភាពមនុស្សដោយសារកំណើនកម្តៅ ( មានជម្ងឺសើរស្បែក មហារីកស្បែក បញ្ហាផ្លូវចិត្ត... ) ។

៣. ដើម្បីកាត់បន្ថយការកើនឡើងនៃឧស្ម័នផ្ទះកញ្ចាក់ យើងមានវិធានការណ៍ដូចខាងក្រោមៈ

  • រួមគ្នាថែរក្សាការពារព្រៃឈើដែលមានស្រាប់
  • ចួលរួមដាំដើមឈើបន្ថែម
  • កាត់បន្ថយការប្រើប្រាស់ផូស៊ីលឥន្ធនៈ
  • ឈប់ប្រើប្រាស់ប្រេងសំាងដែលមានជាតិសំណ
  • ទប់ស្កាត់ផ្សែងចេញពីរោងចក្រ... ។

ដូចនេះយើងទាំងអស់គ្នាជាពិសេសរាជរដ្ឋាភិបាល គួរតែនាំគ្នាអនុវត្តនូវមធ្យោបាយខាងលើឲ្យបានល្អដើម្បី ទប់ស្កាត់ការកើនឡើងនៃឧស្ម័នផ្ទះកញ្ចាក់ធ្វើឲ្យមាននិរន្តភាពបរិស្ថាន ។

៤. ដែលហៅថា តារានឹងគឺជារាតាដែលបញ្ចេញពន្លឺដោយខ្លួនឯងនិងស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ ហើយស្ថិតនៅជាក្រុមមិនមានការប្រែប្រួលទីតាំងក្នុងទំនាក់ទំនងជាមួយគ្នា ។

៥. គេចាត់ថ្នាក់តារានិងដោយផ្អែកលើលក្ខណៈរូបដូចជា ពណ៌សីតុណ្ហភាព ទំហំ សមាសធាតុផ្សំ និងពន្លឺ ។

  • ពណ៌និងសីតុណ្ហភាពៈ ពណ៌លឿងមានសីតុណ្ហភាព ៥៨០០ អង្សាសេពណ៌ក្រហមមានសីតុណ្ហភាព ៣២០០ អង្សាសេ ពណ៌ខៀវមានសីតុណ្ហភាពលើសពី ២០០០០អង្សាសេ ។
  • ទំហំៈ ចែកជាទំហំ ធំ ( តារាស្តេចយក្ស ) ទំហំមធ្យម ( ប៉ុនព្រះអាទិត្យ ) ទំហំតូច ( ប៉ុនផែនដី ) .... ។

៦. និយាយពីវដ្តជីវីតតារានិងៈ

  • ការកកើតៈ តារានិងទាំងអស់គឺចាប់កំណើតឡើង ពីផ្នែកនៃណេប៊ុនឡា តារានឹងផ្សំឡើងពីបរិមាណឧស្ម័នដ៏ច្រើនដែលមានមាឌតូច ទំនាញទាញឧស្ម័ន និងធូលផ្តុំគ្នានៅក្នុងផ្នែកហាប់ណែនជាងគេនៃណេប៊ុយឡា ហើយតារាថ្មីបានចាប់កំណើតឡើងនៅពេលបន្សំនេះឈានដល់ទំហំមួយ ល្មមគ្រប់គ្រាន់ដើម្បីបង្កើតឲ្យមានការលាយនុយក្លេអ៊ែ ។
  • ជីវីតតារានឹងៈ តារានឹងដែលមានម៉ាសធំមានអាយុខ្លីជាងតារានឹងដែលមានម៉ាសតូច ដោយសារតែតារាដែលមានម៉ាសធំត្រូវការប្រើប្រាស់ថាមពលច្រើនជងតារាដែលមានម៉ាសតូច ។
  • ការបាត់បង់ជីវីតនៃតារានឹងៈ តំបូងតារានឹងអស់ថាមពលស្នូលរបស់វារួញ ស្រទាប់ខាងក្រៅរបស់វារីក ក្លាយទៅជាតារាយក្សឬតារាស្តេចយក្សក្រហម បន្ទាប់មកបង្កើតឲ្យមានបន្ទុះក្លាយជាតារាក្រិស និងតារាណឺត្រុង ( តារានឹងដែលមានម៉ាសតូច ) ឬអាចក្លាយជាប្រហោងខ្មៅ ( តារានឹងដែលមានម៉ាសធំ )  ។

វិញ្ញាសាទី៣



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login