2019-07-22 02:46
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដូចម្តេចដែលហៅថា ប៉ិបទីត ? ចំណងប៉ិបទីត ?
២. ហេតុអ្វីបានជាគេនិយាយថា អាស៊ីតអាមីនេ ជាសារថាតុចំណូលទឹក ?
៣. ហេតុអ្វីបានជានិយាយថា តំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីន ?
ចម្លើយ
១. ប៉ិបទីត ជាបណ្តុំអាស៊ីតអាមីនេពីរ ឬច្រើនភ្ជាប់គ្នា ។ ចំណងប៉ិបទីត ជាសម្ព័ន្ធកូវ៉ាឡង់ដែលភ្ជាប់រវាងបណ្តុំកាបុកស៊ីតរបស់អាស៊ីតអាមីនេមួយទៅនឹងបណ្តុំអាមីនរបស់អាស៊ីតអាមីនេមួយទៀត ។
២. អាស៊ីតអាមីនេ ជាសារធាតុចំណូលទឹកព្រោះវារលាយក្នុងទឹក ហើយអាចជ្រាបតាមភ្នាសកោសិកាបាន ។
៣. បានជាគេនិយាយថា តំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់ និងនាទីរបស់ប្រូតេអ៊ីនព្រោះតំណលំដាប់អាស៊ីតអាមីនេ ក្នុងម៉ូលេគុលប្រួតេអ៊ីន ធ្វើឲ្យម៉ូលេគុលនោះមានទម្រង់ខុសៗគ្នាហើយទម្រង់នោះជាអ្នកកំណត់នាទីរបស់ប្រូតេអ៊ីន ។