Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. កំណត់និយមន័យនៃពាក្យ អង់ស៊ីម ។

២. តើគេធ្វើចំណែកថ្នាក់ឈ្មោះអង់ស៊ីមរបៀបដូចម្តេច ?

៣. តើគេធ្វើចំណែកថ្នាក់អង់ស៊ីមជាប៉ុន្មានក្រុម ? អ្វីខ្លះ ?

៤. ហេតុអ្វីបានជាគេនិយាយថា អង់ស៊ីមជាប្រួតេអ៊ីនយថាប្រភេទ ?

៥.​ដូចម្តេចដែលហៅថាអ៊ីដ្រូឡាស ? ចូររកឧទាហរណ៍ ឲ្យបានបី ?

ច​ម្លើយ

១. អង់ស៊ីម ជាកាតាលីករជីវៈដែលជួយជំរុញល្បឿនប្រតិកម្មគីមីជីវៈផ្សេងៗក្នុងសារពាង្គកាយ ។​

២. គេធ្វើចំណែកថ្នាក់ឈ្មោះអង់ស៊ីមដោយផ្អែកលើកត្តា ២យ៉ាងគឺៈ

  • លើ យថាប្រភេទនៃកាតាលីករដែលជំរុញល្បឿនប្រតិកម្ម
  • លើ ឈ្មោះស៊ុបស្រ្តាតដែលបញ្ចាប់ដោយពាក្យ « អាស » ។

៣. គេធ្វើចំណែកថ្នាក់អង់ស៊ីមជា ៦ក្រុមធំៗគឺ អុកស៊ីដូរេដុតាស ត្រង់ស្វ៊ែរ៉ាស អ៊ីដ្រូឡាស លីយ៉ាស អ៊ីសូមេរ៉ាស និងលីហ្កាស ។

៤. អង់ស៊ីមជាប្រួតេអ៊ីនយថាប្រភេទ ព្រោះអង់ស៊ីមនីមួយៗមានអំពើតែទៅលើស៊ុនស្រា្តតតែមួយប៉ុណ្ណោះ ។៥. អ៊ីដ្រូឡាស ជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មផ្តាច់សម្ព័ន្ធគីមី ដោយការភ្ជាប់អ៊ីយ៉ុង នងិអ៊ីយ៉ុង ដែលបានមកពីម៉ូលេគុលទឹក ( ប្រតិកម្មអ៊ីដ្រូលីស )។

ឧទាហរណ៍. កាបូអ៊ីដ្រាស ប្រូតេអាស លីប៉ាស អេស្ទែរ៉ាស ផូស្ទាតាស ។

វិញ្ញាសាទី១៦



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login