2019-07-22 04:37
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដូចម្តេចដែលហៅថា រ៉ែ ?
២. ចូរនិយាយពីកំណកំណើតរ៉ែ ។
៣. ដូចម្តេចដែលហៅថា បាតុភូតសូរ្យគ្រាស និងចន្ទគ្រាស ?
៤.ហេតុអ្វីបានជាបាតុភូតនេះមិនកើតឡើងជាំរៀងរាល់ខែ ?
៥. តើភពនៅក្នុងប្រព័ន្ធព្រះអាទិត្យមានចំនួនប៉ុន្មាន ? អ្វីខ្លះ ?
ចម្លើយ
១. ដែលហៅថា រ៉ែគឺជារូបធាតុអសរីរាង្គមានសភាពរឹងមានសមាសធាតុគីមីជាក់លាក់ ដែលកើតឡើងដោយធម្មជាតិនៅក្នុងសម្បកផែនដី ។
២. និយាយពីកំណកំណើតរ៉ែៈ
៣. ដែលហៅថា បាតុភូត សូរ្យគ្រាស គឺជាបាតុភូតដែលកើតឡើងនៅពេលដែលព្រះច័ន្ធ ស្ថិតនៅចន្លោះរវាងព្រះអាទិត្យនិងផែនដី នៅពេលនោះគឺស្រមោលរបស់ព្រះចន្ទបានគ្របដណ្តប់ត្រង់ផ្នែកណាមួយនៃ ផ្ទៃផែនដីក្នុងរយៈពេលខ្លីដោយសារតែព្រះចន្ទមានទំហំតូចជាងភពផែនដី ។ ហើយចំពោះបាតុភូតចន្ទគ្រាសគឺជាបាតុភូតដែលភពផែនដីស្ថិតនៅចន្លោះរវាងព្រះអាទិត្យនិងព្រះចន្ទ ពេលនោះស្រមោលរបស់ផែនដីបានគ្របសណ្តប់យ៉ាងសន្សឹមៗលើផ្ទៃព្រះចន្ទទាំងមូល ដោយសារផែនដីមានទំហំធំជាងព្រះចន្ទ ។
៤. បានជាបាតុភូតនេះមិនកើតឡើងជារៀងរាល់ខែព្រោះគន្លងរបស់ព្រះចន្ទជុំវិញផែនដី ទ្រេតក្នុងកម្រិតប្រហែលជា៥ដឺក្រេពីគន្លងបង្កើតដោយផែនដីជុំវិញព្រះអាទិត្យ ។ ដោយសារការទ្រេតនេះ សមល្មមគ្រប់គ្រាន់ឲ្យទីតាំងព្រះចន្ទចេញពីស្រមោលរបស់ផែនដីនៅពេលខែពេញវង់ និងភពផែនដីចេញពីស្រមោលរបស់ព្រះចន្ទនៅពេលខែដាច់ ។
៥. ភពនៅក្នុងប្រព័ន្ធព្រះអាទិត្យមានចំនួនប្រាំបី មានដូចជា ភពពុធ ភពសុក្រ ភពផែនដី ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៏ ភពអ៊ុយរ៉ានុស និងភពណឹបទូន ។