2019-07-22 04:54
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើវាយភាពសិលា ជាអ្វី ? មានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
២. តើអ្នកវិទ្យាសាស្រ្តប្រើប្រាស់វាយភាពនិងសមាសធាតុផ្សំដើម្បីអ្វី ?
៣. តើសិលាម៉ាក់ម៉ាជាអ្វី ? គេចាត់ថ្នាក់សិលាម៉ាក់ម៉ាផ្អែកលើអ្វី ?
៤. តើទឹកខុសពីម៉ាក់ម៉ានិងកំអែភ្នំភ្លើងត្រង់ណា ?
៥. តើម៉ាក់ម៉ាកើតឡើងតាមវិធីប៉ុន្មានយ៉ាង ? អ្វីខ្លះ ? ចូររៀបរាប់ ។
ចម្លើយ
១. វាយភាពសិលាគឺទំហំ ទ្រង់ទ្រាយ និងទីតាំងនៃគ្រាប់ ។
វាយភាពសិលាមានបីប្រភេទគឺៈ
២. អ្នកវិទ្យាសាស្រ្តប្រើប្រាស់វាយភាពនិងសមាសធាតុផ្សំដើម្បីស្វែងយល់ពីប្រភពនិងប្រវត្តិនៃសិលា ។
៣. សិលាម៉ាក់ម៉ា ជាប្រភេទសិលាដែលកើតឡើងពីម៉ាក់ម៉ាដែលចុះត្រជាក់ ហើយកករឹងនៅក្នុងសំបកផែនដី ។ គេចាត់ថ្នាក់សិលាម៉ាក់ម៉ាផ្អែកលើសមាសធាតុផ្សំ និងវាយភាពរបស់វា ។
៤. ភាពខុសគ្នារវាងទឹកនិងម៉ាក់ម៉ា គឺថាទឹកកកនៅសីតុណ្ហភាព ០ អង្សាសេ ចំណែក ម៉ាក់ម៉ានិងកំអែភ្នំភ្លើងកកនៅសីតុណ្ហភាពចន្លោះពី ៧០០ អង្សាសេ ទៅ ១២៥០ អង្សាសសេ ។
៥. ម៉ាក់ម៉ាអាចកើតឡើងតាមវិធី ៣យ៉ាងគឹពេលសិលាទទួលរងកម្តៅ ពេលសម្ពាធថយចុះ និងសិលាផ្លាស់ប្តូរសមាសធាតុផ្សំ ។