Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ឲ្យនិយម​ន័យអាស៊ីតអាមីនេស្តង់ដារ និងមិនស្តង់ដារ ។

២. ការពិសោធន៍អង់ស៊ីមៈ នៅពេលគេចាក់ទឹកអុកស៊ីសែនណេទៅក្នុងកែវជ័រដែលមានដាក់ថ្លើមសត្វរួច​ជាស្រេច គេពិនិត្យឃើញមានអ្វីកើតឡើងនៅក្នុងលែវជ័រនោះ  ? ព្រោះអ្វី ?

៣. អាំងភ្លុចប្រសាទគឺជាអ្វី ?

៤. ចូរពន្យល់ពីដំណើរអាំងភ្លុចប្រសាទដែលបានកើតឡើងនៅពេលមានសូរសម្លេងរោទិ៍របស់ទូរស័ព្ទ ។

៥. ការពិសោធន៍នៃអត្តសញ្ញាណប្រូតេអ៊ីនៈ គេដាក់សូលុយស្យុង10% និងសូលុយស្យុង 0.5% ចំណុច 3ml ដូចគ្នាទៅក្នុងកែវដែលមានសូលុយស្យុងអាល់ប៊ុយមិនចំណុះ 3ml ដែររួចក្រឡុកសព្វ ។ តើគេសង្កេតឃើញពណ៌អ្វីដែលកើតឡើង ? តើគេប្រើសូ 10% នៃ 0.5%នៃដើម្បីអ្វី ?

ចម្លើយ

១. អាស៊ីតអាមីនេស្តង់ដារវាគឺជាអាស៊ីតអាមីនេទាំង២០ប្រភេទដែលមានធាតុបង្ករបស់ប្រូតេអ៊ីនគឺវាមានកម្រសេនេទិចសម្រាប់កំណត់ ។ អាស៊ីតអាមីនេមិនស្តង់ដារគឺជាអាស៊ីតអាមីនេដែលមាននាទីចាំបាច់ក្នុងមេតាប៉ូលីស ប៉ុន្តែវាមិនមែនជាសារធាតុបង្ករបស់ប្រូតេអ៊ីនទេ ។

២. នៅពេលគេចាក់ទឹកអុកស៊ីសែនណេទៅក្នុងកែវជីរដែលមានដាក់ថ្លើមសត្វរួចជាស្រេចក គេពិនិត្យឃើញមានពពុះកើតឡើងនៅក្នុងកែវជ័រនោះ ពីព្រោះនៅក្នុងថ្លើមសត្វមានអង់ស៊ីមកាកាឡាសបំបែកទឹកអុកស៊ីសែនណេឲ្យទៅជាអុកអាស៊ីសែននិងទឹក ។

៣. អាំងភ្លុចប្រសាទ គឺជាព័ត៌មានប្រសាទដែលដឹកនាំតាមបណ្តោយណឺរ៉ូន ជាព័ត៌មានដែលណឺរ៉ូនដឹកនាំ ។

៤. ដំណើរអាំងភ្លុចប្រសាទពេលមានសម្លេងទូរស័ព្ទរោទិ៍ៈ

  • ក្នុងករណីនេះមានណឺរ៉ូន ៣ប្រភេទចូលរួមគឺៈណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ ។
  • ណឺរ៉ូនវិញ្ញាណនាំៈ នៅពេលលឺសម្លេងទូរស័ព្ទរោទិ៍ ធ្មួលវិញ្ញាណនៅក្នុងត្រចៀកចាប់បានរំញោចសម្លេងហើយបានបង្កើតបានជាអាំងភ្លុចប្រសាទ  ។ អាំងភ្លុចប្រសាទធ្វើដំណើរចេញពីដង់ឌ្រីតមួយនៃណឺរ៉ូនវិញ្ញាណនាំ ចូលទៅក្នុងតូកោសិកាហើយចុះតាមអាក់សូនរហូតដល់ចុងអាក់សូន ។​
  • ណឺរ៉ូនភ្ជាប់ៈ នៅចុងអាក់សូន អាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់ហើយចូលទៅក្នុងណឺរ៉ូនភ្ជាប់ដែលស្ថិតនៅក្នុងខួរក្បាល ។ នៅក្នុងខូរក្បាលអាំងភ្លុចប្រសាទនេះត្រូវបានបកស្រាយហើយធ្វើឲ្យយើងដឹងថាទូរស័ព្ទកំពុងមាន ។ បន្ទាប់មកខួរក្បាលធ្វើការសម្រេចចិត្តថាតើលើកទូរស័ព្ទរឺអត់ ។
  • ណឺរ៉ូនចលករៈ នៅពេលខួរក្បាលសម្រេចឲ្យថាត្រូវឆ្លើយតបអាំងភ្លុចប្រសាទធ្វើដំណើរចុះតាមបណ្តោយណឺរ៉ូនចលកររហូតដល់សរីរាង្គប្រតិកម្ម ( សាច់ដុំដៃ ) ។ សាច់ដុំដៃឆ្លើយតបទៅនឹងការលើកទូរស័ព្ទ ។

៥. គេសង្កេតឃើញមានពណ៌ស្វាយកើតឡើង ។ ដើម្បីបញ្ជាក់ថាមានវត្តមានប្រូតេអ៊ីន  ។

វិញ្ញាសាទី៣២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login