Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-15 02:30

ចំណែកអ្នកទីផ្សារគួរតែពិចារណាថាតើឧបករណ៍ផ្សព្វផ្សាយលក់ណាមួយដែលចាំបាច់ក្នុងការប្រើប្រាស់និងរបៀបក្នុងការប្រមូលផ្តុំសមាសធាតុទាំងនោះដើម្បីសំរេចនូវកិច្ចការម៉ាឃីធីងរបស់ខ្លួននិងទិសដៅក្នុងការផ្សព្វផ្សាយលក់ ។ ក្រុមហ៊ុនទាំងឡាយក៏ត្រូវប្រឈមមុខផងដែរ ចំពោះភារកិច្ចក្នុងការបែងចែកថវិការក្នុងយុទ្ធនាការផ្សព្វផ្សាយទាំងមូល ទៅតាមសមាសធាតុផ្សព្វផ្សាយចំរុះនីមួយៗ ។ តើប៉ុន្មានភាគរយនៃថវិការសរុបដែលពួកគេត្រូវលៃលកបែងចែកទៅតាមឧបករណ៍នីមួយ ដូចជាៈ ការផ្សាយពាណិជ្ជកម្ម ការជំរុញការលក់ ប្រព័ន្ធអ៊ីធឺណេត ម៉ាឃីធីងដោយផ្ទាល់ និងការលក់ដោយបុគ្គលិក ។

          ក្រុមហ៊ុនទាំងឡាយក៏ត្រូវពិចារណាពីកត្តាមួយចំនួនក្នុងបង្កើតកម្មវិធី IMC រួមមានប្រភេទនៃផលិតផល ទីផ្សារគោលដៅ ដំណើរការសំរេចចិត្តរបស់អ្នកទិញ ដំណាក់កាលនៃវដ្តផលិតផល និងបណ្តាញនៃច្រកបែងចែកជាដើម ។ ជាទូទៅក្រុមហ៊ុនលក់នូវផលិតផល និងសេវាកម្មត្រូវពឹងផ្អែកលើការផ្សាយពាណិជ្ជកម្មដោយឆ្លងកាត់ប្រព័ន្ធផ្សព្វផ្សាយសេវាកម្មត្រូវពឹងផ្អែកលើការផ្សាយពាណិជ្ជកម្មដោយឆ្លងកាត់ប្រព័ន្ធផ្សព្វផ្សាយធំៗដើម្បីទាក់ទងជាមួយនិងអ្នកប្រើប្រាស់ ។ អ្នកទីផ្សារដែលមានជំនួញដូចគ្នា ជាទូទៅការលក់ផលិតផលរបស់ពួកគេមានតំលៃថ្លៃ មានការប្រថុយប្រថាន និងស្មុគស្មាញដូច្នេះជាញឹកញយគឺគេប្រើប្រាស់បុគ្គលិកចុះលក់ផ្ទាល់ ។

          កម្មវិធីទំនាក់ទំនងម៉ាឃីធីងរបស់អង្គភាពមួយជាទូទៅត្រូវបានបង្កើតឡើងជាមួយនឹងគោលបំណងជាក់លាក់មួយដែលមាននៅក្នុងចិត្តគំនិតរបស់ពួកគេ ហើយក៏ជាដំណាក់កាលចុងក្រោយមួយរបស់ផលិតផលដោយឆ្លងកាត់ដំណើរការលំអិតនៃម៉ាឃីធីង និងដំណើរការនៃការធ្វើផែនការផ្សព្វផ្សាយលក់ ។ ឥឡូវយើងក៏គួរតែក្រឡេកមើលគំរូនៃដំណើរការនៃការធ្វើផែនការផ្សព្វផ្សាយលក់មួយ ដែលបង្ហាញពីការសំរេចចិត្តជាបន្តបន្ទាប់ចាប់ពីការបង្កើតកម្មវិធី និងការអនុវត្តន៍កម្មវិធី IMC ។  


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login