ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការទុកដាក់ទំនិញ អ្នកដំណើរការម៉ាឃីធីងមានការជ្រើសរើស២យ៉ាងជាមូលដ្ឋានគឺ ឃ្លាំងឯកជន ឬឃ្លាំងសាធារណៈ ។ ការប្រើឃ្លាំងដាច់ដោយឡែកនឹងការទិញឬការជួល ។ ការប្រើឃ្លាំងសាធារណៈជានិច្ចកាលជាស្ថានការណ៍ដែលគេត្រូវជួល ដែលបុគ្គលម្នាក់ជួលភាគមួយនៃឃ្លាំងមួយដែលគេមានដោយឡែកសម្រាប់បម្រើអតិថិជនទាំងពួង ។ ក្នុងការជ្រើសរើសសំរាំងទីកន្លែងសម្រាប់ទុកដាក់ឥវ៉ាន់ កត្តាផ្សេងៗដែលត្រូវពិចារណាមានរួមបញ្ជូល បរិមាណរបស់របរដែលត្រូវទុកដាក់ រយៈពេលត្រូវការសម្រាប់ការទុកដាក់ និងសោហ៊ុយក្នុងការទុកដាក់ ។ អត្ថប្រយោជន៍មួយក្នុងការប្រើឃ្លាំងសាធារណៈ គឺការចេញបង្កាន់ដៃឃ្លាំងដែលអាចប្រើធ្វើជាទ្រព្យធានាមួយក្នុងការខ្ចីប្រាក់គេ ។ ធនាគារពេញចិត្តនឹងទទួលយកបង្កាន់ដៃឃ្លាំង ពីព្រោះរបស់របរដែលស្តុកទុកនោះមិនអាចបញ្ចេញដោយគ្មានបង្កាន់ដៃនោះទេ ។