លក្ខណៈពិសេសៗនៃការលក់រាយមានដូចជា ៖
- អ្នកលក់រាយភាគច្រើនជាអ្នកលក់តូចតាច និងមានឯកទេសក្នុងរបស់ខ្លះ ទោះបីជាអ្នកលក់រាយរាប់ម៉ឺននាក់ជាឯកកម្មសិទ្ធិករ ឬជាសមាគមជំនួញក៏ដោយចុះក៏ពួកគេក្តោបមូលធនសេដ្ឋកិច្ចបានត្រឹមតែពាក់កណ្តាលតែប៉ុណ្ណោះ ។
- ការលក់រាយងាយនឹងចូលប្រឡូក ដែលមានលក្ខណៈផ្ទុយពីការផលិតរបស់របរ និងការលក់ដុំ ការធ្វើជំនួញបែបលក់រាយត្រូវការមូលធន ឬដើមទុនតិចហើយមិនសូវមានការតម្រូវផ្នែកច្បាប់វែងឆ្ងាយផង ។
- ការលក់រាយមានការប្រកួតប្រជែងគ្នាខ្លាំងណាស់ ការលក់រាយគឺប្រហែលជាប្រភេទនៃជំនួញមួយដែលមានការប្រណាំងប្រជែងខ្លាំងជាងគេទាំងអស់ក្នុងចំណោមប្រតិបត្តិការជំនួញគ្រប់ប្រភេទទាំងអស់ ។ ដូច្នេះវាផ្តល់នូវការប្រថុយគ្រោះខ្ពស់ជាងគេ ។
- អត្រានៃការបរាជ័យខ្ពស់ ដោយសារការលក់រាយងាយនឹងចូលប្រឡូកពេកនោះ ការប្រកួតប្រជែងខ្លាំងនឹងកើតមានឡើង ហើយអត្រាបរាជ័យខ្ពស់ជាងការផលិតករ ឬអ្នកលក់ដុំ ។