Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- អ្វីទៅនិយមន័យទីផ្សារ ?

២- តើសារៈសំខាន់នៃនិយមន័យម៉ាឃីធីងផ្តោតទៅលើអ្វីខ្លះ ?

៣- តើអ្នកម៉ាឃីធីងធ្វើសកម្មភាពម៉ាឃីធីងមានប៉ុន្មានប្រភេទ ? ចូររៀបរាប់ ?

៤- តើអ្នកទីផ្សារសម្រេចចិត្តលើបញ្ហាអ្វីខ្លះ ?

ចម្លើយ

១- និយមន័យទីផ្សារ គឺសំដៅទៅលើការធ្វើផែនការ និងការអនុវត្តន៍យុទ្ធសាស្រ្តនៃការដាក់ថ្លៃការផ្សព្វផ្សាយ និងការចែកចាយទំនិញសេវាកម្ម និងគំនិតដើម្បីបង្កើតឲ្យមានការដោះដូរដែលអាចបំពេញគោលបំណងអតិថិជន និងក្រុមហ៊ុន ។

២- សារៈសំខាន់នៃនិយមន័យម៉ាឃីធីងផ្តោតទៅលើ ៖

  • ការដោះដូរ (Trading) ៖ អង្គភាពអាជីវកម្ម​និងអតិថិជនស្ម័គ្រចិត្តដោះដូរទំនិញ ឬសេវាកម្មដើម្បីសម្រេចបានផលប្រយោជន៍ទៅវិញទៅមក ។ អ្នកទិញទទួលប្រយោជន៍ពីផលិតដែលបានទិញ ចំណែកអ្នកលក់ទទួលប្រយោជន៍ពីការលក់គឺទទួលបានប្រាក់មានន័យថា Trade ។
  • អតិថិជនជំនួញ (Business Customer) ៖ អតិថិជនជំនួញទិញទំនិញនឹងសេវាកម្មសម្រាប់ផ្គត់ផ្គង់ដំណើរការអាជីវ​កម្ម ឬសម្រាប់លក់បន្តទៅឲ្យអង្គភាពអាជីវកម្ម ឬអ្នកប្រើប្រាស់ផ្សេងៗដើម្បីទទួលបានចំណេញ មានន័យថា business customer ។
  • អ្នកប្រើប្រាស់ (Consumer) ៖ ទិញទំនិញនិងសេវាកម្មសម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់ធ្វើអំណោយទៅអ្នកផ្សេងទៀត ។ អ្នកប្រើប្រាស់ត្រូវបានគេចាត់ទុកថា ជាអ្នកប្រើប្រាស់ចុងក្រោយ មានដូចជាបុគ្គលម្នាក់ៗ ឬគ្រួសារនីមួយដែលទិញទំនិញនិងសេវាកម្មទាំងនេះ ដើម្បីឲ្យការរស់នៅរបស់ពួកគេកាន់តែមានភាពប្រសើរ មានន័យថា consumer ។
  • តម្រូវការ (Need) ៖ វត្ថុផ្សេងៗគឺជាវែលអ្នកប្រើប្រាស់ ឬក្រុមហ៊ុនត្រូវការចាំបាច់សម្រាប់ទ្រទ្រង់ការរស់នៅ ឬទ្រទ្រង់ដំណើរការអាជីវកម្ម ។ អ្នកប្រើប្រាស់ត្រូវការអាហារ ជម្រក ខ្យល់ដកដង្ហើម ឬសំល្លៀកបំពាក់ការរស់នៅ ចំណែកក្រុមហ៊ុនត្រូវការកុំព្យូទ័រ បណ្តាញ និងគ្រឿងម៉ាសឲ្យអាជីវកម្មអាចដំណើរការទៅបាន មានន័យថា need ។
  • ចំណង់ចំណូលចិត្ត (Want) ៖ សំដៅទៅលើលក្ខណៈពិសេសនៃទំនិញ និងសេវាកម្មដែលអតិថិជនត្រូវការបន្ថែមជាពិសេស ដើម្បីបំពេញតម្រូវការរបស់ពួកគេដូចជា ត្រូវការភេសជ្ជៈដែលមានរស់ជាតិខុសៗគ្នា ដើម្បីបំពេញតម្រូវការជាស្រេច មានន័យថា want ។
  • សេចក្តីត្រូវការ (Demand) ៖ សំដៅទៅលើចំណូលចិត្តលើផលិតផលហើយមានលទ្ធភាពទិញ ។ មនុស្សជាច្រើនចង់បានរថយន្ត Mercedes ប៉ុន្តែមានតែច​ំនួនតិចតួចប៉ុណ្ណោះដែលមានទលទ្ធភាពទិញ មានន័យថាមាន Demands ។

៣- អ្នកម៉ាឃីធីងធ្វើសកម្មភាពម៉ាឃីធីច្រើនប្រភេទដូចជា ៖

  • ម៉ាឃីធីងលក់ផលិតផល (Sales Product Marketing) ៖ គឺជាសកម្មភាពម៉ាឃីធីង ដែលរៀបចំឡើងដើម្បីធ្វើការដោះដូរទំនិញដូចជាយុទ្ធសាស្រ្តម៉ាឃីធីង ក្នុងការលក់ស្រាបៀរអង្គររាប់ពាន់ដបក្នុងមួយខែៗ ។ បច្ចុប្បន្នមិនមែនតែក្រុមហ៊ុនទេដែលលក់ទំនិញ បុគ្គលម្នាក់ៗក៏លក់ទំនិញផងដែរ ជាពិសេសគឺការលក់តាមបណ្តាញអីុនធឺណែត ដូចជាការតាមរយៈការដេញថ្លៃតាមវែបសាយ Ebay ។
  • ម៉ាឃីធីងសេវាកម្ម (Marketing Services) ៖ ជាសកម្មភាពម៉ាឃីធីងដែលបង្កើតសម្រាប់ការដោះដូរសេវាកម្ម ។ ដូចជាយុទ្ធសាស្រ្តនៃការជួល ឬលក់សេវាកម្មទៅអ្នកប្រើប្រាស់របស់ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ រថយន្ត សេវាច្បាប់ កាត់សក់ សេវាសុខភាព និងការដឹកជញ្ជូន ។
  • ម៉ាឃីធីងផ្តោតលើបុគ្គល (Marketing on the individual) ៖ ជាសកម្មភាពម៉ាឃីធីងដែលបង្កើតឡើង ដើម្បីគាំទ្រសកម្មភាពរបស់បុគ្គលណាម្នាក់ ដូចជាសកម្មភាពម៉ាឃីធីងដើម្បីទាក់ទាញសម្លេងឆ្នោតសម្រាប់ប្រធានាធិបតីផងដែរ ។ អ្នកសិល្បៈ តន្រ្តី អ្នកច្បាប់ វេជ្ជបណ្ឌិត អ្នកហិរញ្ញវត្ថុ អ្នកចំរៀង និងអ្នកដែលផ្តល់សេវាកម្មគ្រប់គ្រងតែងតែធ្វើសកម្មភាពម៉ាឃីធីងជាច្រើន ដើម្បីផ្សព្វផ្សាយពីខ្លួនឯង ។
  • ម៉ាឃីធីងផ្តោតលើទីកន្លែង (Marketing on the place) ៖ សំដៅទៅលើសកម្មភាពនៃការទាក់ទាញបុគ្គល ឬមនុស្សផ្សេងៗទៅកំសាន្ត ឬទៅកាន់ទីកន្លែងណាមួយពិេសស ។ ដូចជាយុទ្ធសាស្រ្តក្នុងការទាក់ទាញទេសចរណ៍ទៅកំសាន្តនៅសៀមរាប កំពង់សោម និងទីកន្លែងកំសាន្តផ្សេងៗទៀត ។
  • ម៉ាឃីធីងផ្តោតទៅលើសកម្មភាពផ្សេងៗ (Marketing on other activities) ៖ ជាសកម្មភាពទាំងឡាយដែលបង្កើតឡើងក្នុងគោលបំណងដើម្បីគាំទ្រគំនិត ឬបញ្ហាអ្វីមួយ ឬដើម្បីជំរុញឲ្យមនុស្សផ្លាស់ប្តូរឥរិយាបថផ្សេងៗ ដែលប៉ះពាល់ដល់ប្រយោជន៍ដល់សង្គម ។ ដូចជាយុទ្ធសាស្រ្តក្នុងការធ្វើម៉ាឃីធីងដើម្បីបញ្ឈប់មនុស្សកុំឲ្យប្រើប្រាស់ថ្នាំញៀនអ្នកផឹកស្រាហើយបើកបរ ឬអ្នកជក់បារី ។
  • ម៉ាឃីធីងផ្តោតទៅលើអង្គភាព (Marketing on the organization) ៖ សំដៅទៅលើសកម្មភាពម៉ាឃីធីងទាំងឡាយដែលបង្កើតឡើងក្នុងគោលបំណង ដើម្បីទាក់ទាញអ្នកផ្តល់ជំនួយអ្នកគាំទ្រសមាជិក អ្នកចូលរួម ឬអ្នកស័្មគ្រចិត្ត ដើម្បីឲ្យចូលរួមសកម្មភាពអ្វីមួយ ។

៤- អ្នកទីផ្សារសម្រេចចិត្តលើបញ្ហាជាច្រើនមានទាំងបញ្ហាសំខាន់ៗ ដូចជាការសម្រេចចិត្តលើការបង្កើត និងកែច្នៃម៉ូតផលិតផលថ្មី ការជ្រើសរើសបុគ្គលិកលក់ដូរ ការចំណាយទៅលើការផ្សាយពាណិជ្ជកម្ម និងសម្រេចទៅលើបញ្ហាបន្ទាប់បន្សំដូចជា ជ្រើសរើសពាក្យពេចន៍ផ្សព្វផ្សាយ ការជ្រើសពណ៌សម្រាប់សំបកវេចខ្ចប់ផលិតផល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login