Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-07-25 09:31

ការទាក់ទាញអតិថិជន គឺជាបញ្ហាប្រឈមមុខចំពោះអ្នកម៉ាឃីធីង ដោយហេតុថាអតិថិជនកាន់តែមានភាពឆ្លាតវៃ ពួកគេចង់ទិញផលិតផលដែលមានតម្លៃទាប ពួកគេមានតម្រូវការខ្ពស់មិនមានអាធ្យាស្រ័យចំពោះការខុសឆ្គង​ ហើយជាពិសេសអតិថិជនទាំងនេះត្រូវបានគូប្រជែងជា​ច្រើនទាក់ទាញ​ និងជំរុញឲ្យទិញផលិតផលរបស់ពួកគេដែលមានភាពប្រសើរជាងផលិតផលរបស់ក្រុមហ៊ុន ។ អ្វីដែលជាបញ្ហាពិបាកសម្រាប់អ្នកម៉ាឃីធីង គឺមិនមែនគ្រាន់តែបង្កើតចំនួនអតិថិជនដែលពេញចិត្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើនអតិថិជនដែលសប្បាយរីករាយ ហើយមានភក្តីភាពជាមួយក្រុមហ៊ុនយូរអង្វែង ។ ដើម្បីសម្រេចបាននូវកិច្ចការនេះទាមទារឲ្យក្រុមហ៊ុនត្រូវចំណាយពេលវេលា និងធនធានដ៏ច្រើនដើម្បីស្វែងរកអតិថិជនថ្មីៗទៀត ។ ក្រុមហ៊ុនធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ទូរស័ព្ទទៅកាន់អតិថិជនបុគ្គលិកលក់ផ្សព្វផ្សាយតាមរយៈពិពណ៌ពាណិជ្ជកម្ម ។ ទាំងអស់នេះគឺជាសកម្មភាពដែលអាចជួយឲ្យក្រុមហ៊ុនស្វែងរកឃើញថា អ្នកណាខ្លះដែលសង្ស័យថាអាចនឹងក្លាយជាអតិថិជនរបស់ក្រុមហ៊ុន បន្ទាប់មកក្រុមហ៊ុនបញ្ជូនបុគ្គលិកលក់ទៅជួបពួកគេដើម្បីធ្វើការសម្ភាសន៍ស្វែងយល់ពីលទ្ធភាពទិញរបស់ពួកគេ​។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login