2019-07-26 07:32
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើលំពែងផលិតអរម៉ូនគ្លុយកាកុងនៅពេលណា ?
២. អ្នកវិទ្យាសាស្រ្តបានប្រើវិស្វកម្មសេនេទិចក្នុងវិស័យសំខាន់ៗអ្វីខ្លះ ? ហើយវិស័យនីមួយៗគេផលិតបានផលិតផលអ្វីខ្លះ ?
៣. អាស៊ីតអាមីនេបង្កើតឡើងដោយធាតុអ្វីខ្លះ ?
៤. រាប់ឈ្មោះរុក្ខជាតិកនីកូទីលេដូនឲ្យបាន៦ ។
៥. ហេតុអ្វីបានជាគេនិយាយថាប្រូតេអ៊ីនជាសអ្នកការពារ ?
ចម្លើយ
១. លំពែងផលិតអរម៉ូនគ្លុយកាកុងនៅពេលកម្រិតគ្លុយកូសនៅក្នុងឈាមធ្លាក់ចុះក្រោមដល់កម្រិតកំណត់ ។ វាបញ្ចេញអរម៉ូនគ្លុយកាកុងដើម្បីដំឡើងបរិមាណគ្លុយកូសក្នុងឈាមឲ្យដល់កម្រិតកំណត់ឡើងវិញ ។
២. អ្នកវិទ្យាសាស្រ្តបានប្រើវិស្វកម្មសេនេទិចក្នុងវិស័យសំខាន់ៗដូចជាៈ វិស័យកសិកម្ម,វិស័យក្នុងវិស័យឧស្សាហកម្មផលិតស្បៀង និងវិស័យសុខាភិបាល ។
៣. អាស៊ីតអាមីនេបង្កើតឡើងដោយធាតុគីមី ៤ប្រភេទគឺ C,H,O,N ។
៤. រុក្ខជាតិនីកូទីលេដូន មាន ខ្នុរ ក្រូច ស្វាយ ទាប ត្របែកជាដើម... ។
៥. ប្រូតេអ៊ីនជាអ្នកការពារ ព្រោះវាអាចការពាររាងកាយប្រឆាំងនឹងការជ្រៀតចូលនៃមេរោគពេលមានរបួស ការពារបាត់បង់ឈាមពេលដាច់សរសៃឈាមធ្វើឲ្យឈាមកក ។