ទណ្ឌកម្មវិន័យមន្រ្តីរាជការមាន ២ វិន័យៈ
ទណ្ឌកម្មវិន័យទីមួយ
- ស្តីបន្ទោស
- ស្តីបន្តោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន
- ផ្លាស់ដោយបង្ខំវិធានការវិន័យ
- លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្កិ ឬថ្នាក់
ទណ្ឌកម្មវិន័យទី២
- ស្តីបន្ទោសជាទម្ងន់បណ្តាលឲ្យលុបចេញពីតារាងឡើងឋានន្តរស័ក្កិ ឬថ្នាក់បើសិនជាមានចុះឈ្មោះហើយឬធ្វើឲ្យយឺតក្នុងការតម្លើងឋានន្តរស័ក្កិឬថ្នាក់ក្នុងថេរៈវេលាមួយមានកំណត់តែមិនត្រូវឲ្យលើសពី២ឆ្នាមក្នុងការតម្លើងឋានន្តរស័ក្កិ ឬថ្នាក់តាមវេនជ្រើសរើសឬតាមវេនអតីតភាព
- ដាក់ឲ្យនៅទំនេរគ្មានបៀវត្សមិនឲ្យលើសពីមួយឆ្នាំ
- បន្ថយឋានន្តរស័ក្កិឬថ្នាក់មួយថ្នាក់ ឬច្រើនថ្នាក់
- ដាក់ឲ្យចូលនិវត្តន៍មិនកំណត់ ឬបញ្ឈប់ពីការងារដោយបង្ខំ
- បណ្តេញចេញពីមុខតំណែងរាជការ ។