Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលការណ៍មុខងារសាធារញណៈមាន៣យ៉ាងគឺៈ

  • បម្រើផលប្រយោជន៍សាធារណៈផលប្រយោជន៍សាធារណៈត្រូវផ្សារភ្ជាប់និងផលប្រយោជន៍របស់ក្រសួងនីមួយៗដែរពោលគឺមិនត្រុវប្រឆាំង និងផលប្រយោជន៍របស់ក្រសួងនីមួយៗឡើយ ។ មុខងារសាធារណៈមិនគ្រប់គ្រងមន្រ្តីរាជការតាមក្រសួងផ្ទាល់នោះទេ គឺគ្រាន់តេធ្វើការសម្របសម្រួលក្របខណ្ឌរចនាសម្ព័ន្ធនៅក្នុងក្រសួងនីមួយៗឲ្យមានដំណើរការល្អ ដើម្បីបំពេញការងារឲ្យបានរលូនិងបានជោគជ័យតាមគោលការណ៍នយោបាយរបស់រដ្ឋាភិបាលប៉ុណ្ណោះ
  • គោរពគោលការណ៍ ស្តីពីឋាននុក្រមការងារ ការតែងតាំង ការឡើងថ្នាក់ឬឋានន្តរស័ក្កិ និងការដាក់ទណ្ឌកម្មវិន័យ...ត្រូវគោរពតាមនីតិវិធីនិងមានគោលការណ៍ច្បាស់លាស់ ។ ឧទាហរណ៍ៈ អនុមន្រ្តីមានឧបនិស្ស័យអាចកាន់មុខតំណែងអនុប្រធាននាយកដ្ឋាន ឬប្រធានមន្ទីរជាដើមចាំបាច់ត្រូវគោរពគោលការណ៍នេះ
  • ការពារផលប្រយោជន៍របស់មន្រ្តីរាជការ គឺការពារផលប្រយោជន៍របស់មន្រ្តីរាជការ តាមច្បាប់សហលន្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានផ្សេងៗទៀតដែលពាក់ព័ន្ធនិងមន្រ្តីរាជការរួមមានៈ ការពារសិទ្ធិ ការឡើងថ្នាក់ ឋានន្តរស័ក្កិ រមុខតំណែងការធានាអាជីព ឬការការពារអាជីពបៀវត្សប្រាក់សោធន៍និវត្តន៍ ។ ល។ មុខងារសាធារណៈជាអ្នកសម្របសម្រួលគោលការណ៍ទាំងអស់នេះ ឲ្យមានការអនុវត្តប្រកបដោយប្រសិទ្ធិភាព និងប្រកបដោយភាពរលូន ។ គោលការណ៍ទាំង៣ នេះត្រុវឆ្លើយតបឲ្យបានត្រឹមត្រូវតាមសំណូមពរ និងបំណងប្រាថ្នារបស់រដ្ឋ និងមន្រ្តីរាជការ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login