Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-08-03 03:19

សេវាកម្មឥទ្ធិពលលើទីផ្សារមានលក្ខណៈដូចជា ៖

  • លក្ខណៈទី១ ៖ ភាពរូបិយ ។ សេវាមិនអាចឲ្យយើងពិនិត្យរូបសាស្រ្ត ភ្លក់រសជាតិ ហិតក្លិន ឬប៉ះមើលបានទេ ។ អតិថិជនតែងតែស្វែងរកសញ្ញា ឬភស្តុតាងនៃសេវាកម្មល្អៗដូចជាពិនិត្យការប្រើប្រាស់ឧបករណ៍ ឬការលេចឡើងផ្នែកខាងក្រៅរបស់មនុស្សដែលផ្តល់សេវា ។ វាមានសារៈសំខាន់ណាស់សម្រាប់អ្នកម៉ាឃីធីង ដែលត្រូវគ្រប់គ្រងរបស់អរូបិយទាំងនេះដោយប្រុងប្រយ័ត្ន ។ ដោយសារតែសេវាជារបស់អរូបិយអតិថិជនប្រើវាតែងតែចំណុះឲ្យការបញ្ជា ឬប្រាប់ព័ត៌មានពីមិត្តភក្តី ឬញាតិមិត្ត ។ ដូច្នេះជាប្រការសំខាន់បំផុតសម្រាប់អ្នកម៉ាឃីធីង គឺបម្រើអតិថិជនឲ្យបានល្អ ហើយមើលឲ្យបានជាក់ថា តើគេពេញចិត្តហើយឬនៅពេលនោះគេនឹងផ្សព្វផ្សាយភាពល្អពីមាត់មួយទៅមាត់មួយ ។ Symbols ពាក្យស្លោក (Slogans) គួរតែត្រូវប្រើប្រាស់ដើម្បីបញ្ជាក់ច្បាស់អំពីលក្ខណៈរបស់វា​ ។
  • លក្ខណៈទី២ ៖ នៃសេវាគឺមិនអាចផ្តល់គ្នាបាន និងមិនស្ថិតស្ថេរ ។ សេវាតែងតែអាចសម្តែងបានតែពេលដែលការប្រគល់ និងការទទួលសេវាកើតឡើងព្រមគ្នា ពោលគឺសេវាមិនអាចស្តុកបានទេ ។​ ប្រសិនបើមានអតិថិជនច្រើនហើយអ្នកផ្តល់សេវាតិច ហើយអតិថិជនមិនអាចរងចាំ ឬមកម្តងទៀតនៅថ្ងៃក្រោយទេ នោះយើងនឹងបាត់បង់អតិថិជនទាំងនេះ ។ តែប្រសិនបើអ្នកផ្តល់សេវាច្រើន ហើយអតិថិជនតិចនោះបុគ្គលិកមួយចំនួនត្រូវជួលមកឥតប្រយោជន៍ ព្រោះមិនបានធ្វើអ្វីទាំងអស់ ។ យើងត្រូវខិតខំបន្ស៊ីផ្គត់ផ្គង់ និងតម្រូវការ ។ ការងារនេះអាចធ្វើទៅបានឆ្លងតាមការធ្វើផែនការល្អ និងព្យាការណ៍ដោយប្រសិទ្ធិភាព ។
  • លក្ខណៈទី៣ ៖ នៃេសវាគឺភាពផ្លាស់ប្តូរប្រែប្រួល ។ ជានិច្ចជាកាលសេវាត្រូវដំណើរការដោយមនុស្ស ហើយគុណភាពរបស់សេវាមានការប្រែប្រួលខ្ពស់ ។ ការត្រួតពិនិត្យគុណភាពក្នុងផលិតផលក្នុងពេលបច្ចុប្បន្ននេះ គឺជាក់លាក់៩ខែ និងតឹងរឹង ហើយកត់សម្គាល់ឃើញបើសឹងតែគ្មានភាពល្អៀងក្នុងផលិតផល ។ ចំពោះការផ្តល់សេវាវិញ ការត្រួតពិនិត្យគុណភាពនៅតែជាការលំបាកនៅឡើយ ។ និយោជិកផ្សេងគ្នានៅក្រុមហ៊ុនមួយ អាចផ្តល់សេវាកម្រិតខុសគ្នាយោងទៅតាមអាកប្បកិរិយា ភាពចង់ធ្វើ និងសម្បទា ។ និយោជិកម្នាក់អាចផ្តល់នូវកម្រិតសេវាខុសគ្នានៅពេលខុសគ្នា ចំណុះលើភាពមិនស្រួលចិត្ត កម្រិតថាមពល និងស្ថានភាពគ្រួសារ ។

វិធីមួយដើម្បីជំនះបញ្ហាប្រែប្រួល គឺធ្វើស្វ័យប្រវត្តិកម្មសេវា ឬចំរុះម៉ាស៊ីនជាមួយនឹងមនុស្សឲ្យបានតាមផែនការដែលអាចធ្វើទៅបាន ។ ក្រុមហ៊ុនត្រូវខិតខំជ្រើសរើសមនុស្សតាមការជ្រើសរើសមនុស្សដោយប្រុងប្រយ័ត្ន និងហ្វឹកហាត់ឲ្យបានល្អ ហើយក្រុមហ៊ុនអាចបន្តជំរុញលើកទឹកចិត្តនិយោជិកតាមរយៈការផ្តល់រង្វាន់ ហើយក្រុមហ៊ុនក៏អាចត្រួតពិនិត្យកម្រិតគុណភាពនៃសេវា និងការពេញចិត្តរបស់អតិថិជនឆ្លងតាមការលើកសំណូមពររបស់អតិថិជន ការផ្តល់យោបល់ត្រលប់ និងការតវ៉ាពីអតិថិជនក៏ដូចជាការស្រាវជ្រាវម៉ាឃីធីងផងដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login