Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-08-08 07:01

តួ​នាទី និងសារៈសំខាន់នៃការលក់ ដោយបុគ្គលិកផ្ទាល់ គឺជាទូទៅបុគ្គលិកលក់បំពេញតួនាទីដែលមានសារៈសំខាន់បំផុតនៃ Marketing របស់អង្គភាពអាជីវកម្មនៅក្នុងការបង្កើត និងថែរក្សាការប្រាស្រ័យទាក់ទងរវាងក្រុមហ៊ុន និងអតិថិជន ។ ដូចដែលយើងបានដឹងរួចមកហើយថា បុគ្គលិកលក់មានតួនាទី៣យ៉ាងសំខាន់នៅក្នុងកិច្ចទូទៅរបស់ Marketing ដែលតួនាទី ទី១សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន និងអតិថិជន តួនាទី ទី៣ជាអ្នករៀបចំយុទ្ធសាស្រ្ត Marketing ។ ព្រោះថាបុគ្គលិកអាចដឹងពីសេចក្តីត្រូវការរបស់អតិថិជន និងប្រតិកម្មរបស់អ្នកប្រើប្រាស់ចំពោះការផ្គត់ផ្គង់ផលិតផល និងសេវាកម្ម ។ សម្រាប់សតវត្សដែលពោរពេញទៅដោយការប្រកបអាជីវកម្ម និងការប្រកួតប្រជែង គឺមានការពឹងផ្អែកទៅលើមនុស្ស ដែលជាបុគ្គលលក់ទំនិញ និងសេវាកម្ម ។ ការពិតពួកគេ គឺជាបុគ្គលិកលក់ផ្ទាល់ដែលជួយសម្រេចនូវស្តង់ដានៃការរស់នៅ ដែលបំពេញចិត្តយើងគ្រប់គ្នានៅសព្វថ្ងៃនេះ ហើយពួកគេក៏សំដែងនូវតួនាទីដ៏សំខាន់តែកើនឡើងនៅក្នុងការពង្រីកសេដ្ឋកិច្ចសកលភាវូបនីយកម្មរបស់យើង​ ។ បច្ចុប្បន្នស្ទើរតែគ្រប់អង្គភាពអាជីវកម្មទាំងអស់សុទ្ធតែទទួលបាននូវអត្ថប្រយោជន៍ពីការប្រើប្រាស់បុគ្គលិកដោយផ្ទាល់ ព្រោះទំនាក់ទំនងរវាងអតិថិជន និងអ្នកលក់បានជំរុញឲ្យមាននូវការចាប់អារម្មណ៍ច្រើនជាង ការផ្សាយពាណិជ្ជកម្ម និងការដាក់តាំងផលិតផលទៅទៀត ។ ទោះជាយុទ្ធនាការផ្សាយពាណិជ្ជកម្ម និងការជំរុញផ្សព្វផ្សាយលក់ចំណាយអស់ប្រាក់រាប់លានដុល្លាក៏ដោយ ក៏មិនអាចបំពេញឬសម្រេចនូវអ្វីដែលអ្នកលក់អាចធ្វើបាន នៅពេលដែលពួកគេធ្វើការបញ្ចុះបញ្ចូលមនុស្សឲ្យទិញផលិតផលនោះទេ ។ ដូច្នេះបុគ្គលិកលក់នៅតែដើរតួនាទីសំខាន់នៅក្នុងដំណើរការលក់ព ព្រោះអតិថិជននៅតែចង់ជួបជាមួយអ្នកលក់មុនពេលសម្រេចចិត្តទិញ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login