សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់រួមមានៈ
- ក្រសួងសាធារណការ និងដឹកជញ្ជូនមានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ
- រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថកិច្ចគ្រប់គ្រងលើផ្លួវរាជធានី ផ្លូវក្រុង ផ្លូវទីប្រជុំជននានាក្នុងខេត្ត ដែលត្រូវបានកសាងជួសជុលថែទាំ ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងថវិកាដែលបានកៀរពីប្រភពផ្សេងទៀត និងផ្លូវផ្សេងទៀត តាមការផ្ទេរមុខងារពីក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រសួងអភិវឌ្ឍន៍ជនបទទៅរដ្ឋបាលថ្នាក់ក្រោមជាតិព្រមទាំងផ្លូវផ្សេងទៀត ក្រោយពីការសម្រេចឯកសារពីរាជរដ្ឋាភិបាល ។