គោលនយោបាយកសាង ស្ពាន ថ្នល់ បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាដូចតទៅៈ
- កាត់បន្ថយប្រាក់ចំណាយ ក្នុងការធ្វើដំណើរអស់ជាច្រើនដំណាក់រួមមាន ឆ្លងស្រឡាង ឆ្លងដ ទូក កាណូត ជាដើម
- ចំណេញពេលវេលាឆាប់ដល់គោលដៅប្រជាជនអាចទៅប្រកបរបរដើម្បីរកប្រាក់
- កាត់បន្ថយការចំណាយទៅលើការជួសជុលយានជំនិះដែលបណ្តាលមកពីផ្លូវមិនល្អ យានយន្តងាយខូចដែលត្រូវទិញគ្រឿងបន្លាស់
- កាត់បន្ថយការចំណាយទៅលើប្រេងឥន្ធនៈផ្លូវល្អល្បឿនថេរប្រើប្រេងអស់តិច ឯតម្លៃឈ្នួលរថយន្តថោក
- ប្រជាជនមានសុខភាពល្អ កាត់បន្ថយជម្ងឺផ្សេងៗឬគ្រោះថ្នាក់ផ្សេងៗធានាសុវត្ថិភាពក្នុងការធ្វើដំណើរ
- សេវាកម្មសង្គ្រោះបន្ទាន់បានទាន់ពេលវេលា អគ្គិភ័យរថយន្តសង្គ្រោះអ្នកជំងឺ
- សេវាកម្មសុខាភិបាលល្អ នៅជនបទ
- ផលិតផលទំនិញសំបូរបែបតម្លៃថោក ចរាចរណ៍ទាន់ពេលវេលា និងរក្សាគុណភាពបានក្នុងការដឹកជញ្ជូន
- វិស័យទេសចរណ៍ ដំណើរការល្អ
- ជនបទក្លាយជាទីក្រុង ដោយសារគមនាគមន៍រីកចម្រើនសេដ្ឋកិច្ចរីកលូតតលាស់ជីវភាពប្រជាពលរដ្ឋរស់នៅក្នុងជីវភាពធូរធារ និងលើកកម្ពស់ការកាត់បន្ថយភាពក្រីក្របាន ។