កត្តាដែលរួមចំណែកធ្វើអោយចំនួនប្រជាជន និងទំរងប្រជាជនក្នុងពិភពលោកមានការប្រែប្រួលៈ
- ការផ្គត់ផ្គង់អាហារៈ ការផ្គត់ផ្គង់អាហារមានភាពប្រសើរឡើង ឬគ្រប់គ្រាន់បានធ្វើអោយ មនុស្សមានសុខភាពល្អ អាចរស់នៅបានយូរ និងធ្វើអោយប្រជាជនកើនឡើងដែរ
- សុខភិបាលៈ ភាពប្រសើរឡើងខាងវិស័យសុខាភិបាលសាធារណៈដោយសារមានភាពប្រសើរឡើងនៃការផ្គត់ផ្គង់អាហារ ថ្នំាពេទ្យ អនាម័យ ហើយនេះបានធ្វើអោយមានការកាត់បន្ថយនូវចំនួននៃការស្លាប់
- ភាពប្រសើរឡើងនៃបច្ចេកវិទ្យាៈ ការប្រសើរឡើងខាងដាំដុះ ដំណើរការអនុវត្តន៍នូវបច្ចេកទេសកសិកម្ម បានធ្វើអោយមានការកើនឡើងនូវការផ្គត់ផ្គង់អាហារ ដោយបានធ្វើអោយប្រជាជនកើនឡើង
- សង្គ្រាមៈ ជាបុព្វហេតុនៃការស្លាប់មានការកើនឡើង ហើយនៅពេលដែលមនុស្សមានការអប់រំច្រើនបានធ្វើអោយពួកគេទទួលយកនូវការពន្យាកំណើតនិងធ្វើការនៅឆ្ងាយពីគ្នា ។