ក. លក្ខណៈមនុស្សដែលមានវលប្បធម៌ពេញលេញគឺ ៖
- ពុទ្ធិបច្ចេកទេស ៖ ត្រូវមានចំនេះដឹង និងមានជំនាញបច្ចេកទេស ។
- ពុទ្ធិសីលធម៌ ៖ មានសីលធម៌រស់នៅថ្លៃថ្នូរ ស្របតាមក្បួនសុជីវកម្មរបស់ដូនតាយើង ។
- ពុទ្ធិក្នុងការរស់នៅ ៖ ចេះសំរបសំរួលខ្លួនតាមសង្គម រៀបចំការរស់នៅក្នុងគ្រួសារអោយបានត្រឹមត្រូវ ដោយឈរលើវិចារណញ្ញាណខ្ពង់ខ្ពស់ ។
ខ. អាកប្បកិរិយា និងសីលធម៌របស់យុវជនចំពោះ ៖
- មាតាបិតា ៖ ត្រូវគោរពដឹងគុណគាត់ ប្រកបដោយកតញូតាធម៌ដ៏ជ្រាលជ្រៅ ។
- ចាស់ព្រឹទ្ធាចារ្យ ៖ ត្រូវគោរព ប្រណិបតន៍ តាមក្បួនសុជីវធម៌ចាស់ទុំ ។
- ច្បាប់និងរដ្ឋ ៖ ត្រូវតែអនុវត្តតាមច្បាប់ផ្សេងៗ របស់រដ្ឋដោយមិនត្រូវបង្កការលំបាក ជាហេតុធ្វើអោយខូចសណ្តាប់ធ្នាប់សង្គម និងបង្កអោយមានភាពអាណាធិបតេយ្យក្នុងសង្គមនោះឡើយ ។