ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បេសកម្មនិងគោលបំណង គឺរបាយការណ៍បេសកម្មរបស់ក្រុមហ៊ុនកំណត់នូវអាជីវកម្មដែលខ្លួនធ្វើ និងគោលនយោបាយសំខាន់ៗ ។ បេសកម្មរបស់ក្រុមហ៊ុនតែងត្រូវបានកំណត់ដោយអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ បន្ទាប់ពីបានគិតពិចារណាពីព័ត៌មានរបស់អ្នកថ្នាក់ក្រោម ។ គោលបំណង គឺជាគោលដៅនៃគុណភាព និងបរិមាណរបស់ក្រុមហ៊ុនសម្រាប់ថេរៈវេលានៃផែនការ ។ ឧទាហរណ៍នៃគោលបំណងខាងគុណភាព មានដូចជា ការលើកកម្ពស់ទិដ្ឋភាពជាក់លាក់នៃសេវាអតិថិជន គុណភាពផលិតផល និងការបញ្ចូលរបៀបថ្មីដល់ផលិតផល ។ ឧទាហរណ៍នៃគោលបំណងនៃបរិមាណ មានដូចជា បរិមាណលក់ អត្រាទីផ្សារ ការចំណាយ និងប្រាក់ចំណេញគោលដៅដែលចង់បាន ។ នៅពេលដែលបេសកម្ម និងគោលបំណងត្រូវបានកំណត់រួចហើយ ត្រូវតែបង្កើតនូវយុទ្ធសាស្ត្រម៉ាឃីធីង ដើម្បីសម្រេចនូវបេសកម្ម និងគោលបំណងទាំងនេះ ។