ព្រះរាជាណាចក្រកម្ពុជាទី២ និងកសាងប្រទេសឡើងវិញ៖
+ ព្រះរាជាណាចក្រទី២
- កើតឡើងនៅថ្ងៃ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ដោយរដ្ឋធម្មនុញ្ញថ្មីដែលបានបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិ (ពីថ្ងៃទី២៣ដល់ ២៨ ខែឧសភា ឆ្នាំ១៩៩៣)
- ព្រះមហាក្សត្រសោយរាជ្យនិងជាប្រមុខរដ្ឋមួយជីវិតគឺព្រះបាទនរោត្តម សីហនុ
- ដឹកនាំរដ្ឋាភិបាលដោយនាយករដ្ឋមន្ដ្រីពីររូប គឺនាយករដ្ឋមន្ដ្រីទី១ (សម្ដេចព្រះនរោត្តមរណឬទ្ធិ) និងនាយករដ្ឋមន្រ្ដីទី២ (ឯកឧត្តមហ៊ុនសែន)
- នៅអាណត្តិទី២ ឆ្នាំ ១៩៩៨ មាននាយករដ្ឋមន្ដ្រីតែមួយគឺ សម្ដេចហ៊ុនសែន
- ចាបពីឆ្នាំ ១៩៩៣មកដល់បច្ចុប្បន្ន មានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដបាន៦អាណត្តិ។
+ ការកសាងប្រទេសឡើងវិញ
- ការស្ដារវិស័យសេដ្ឋកិច្ចឡើងវិជ្ជាមាន កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
- វិស័យអប់រំ បង្កើតសាលារៀនគ្រប់កម្រិតចាប់ពីបឋម ដល់ឧត្តមសិក្សា
- វិស័យវប្បធម៌ បង្កើតឪ្យមានជំនឿសាសនាផ្សេងៗនិងកសាងវត្តអារាម ហើយបង្កើតឪ្យមានពុទ្ធកសិក្សាតាំងពី បឋមរហូតដល់ឧត្តមសិក្សា
- ធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ និងសកលលោក
- ធ្វើកំណែទម្រង់ហេដ្ឋារចនាសម័្ពន្ធជាតិមានកងទ័ព និងនគរបាល។