Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-08-16 09:34

ការវិភាគការប្រកួតប្រជែង គឺកំណត់គូប្រកួតប្រជែងសំខាន់ៗរបស់ក្រុមហ៊ុន វាយតម្លៃយុទ្ធសាស្ត្រ និងព្យាករណ៍សកម្មភាពរបស់គេ ។ ជំហានដំបូងនៃដំណើរប្រព្រឹត្តនេះគឺ កំណត់ទីផ្សារដែលពាក់ព័ន្ធរបស់ក្រុមហ៊ុន ។ ក្រោយពេលកំណត់ទីផ្សារដែលពាក់ព័ន្ធរួចហើយនោះ គូប្រកួតប្រជែងសំខាន់ទាំងអស់នៅក្នុងទីផ្សារដែលកំណត់រួចនោះ ត្រូវតែរកឲ្យឃើញនិងពិពណ៌នាជាស្រេច ។ ព័ត៌មានអំពីគូប្រកួតប្រជែងនីមួយៗត្រូវតែរៀបចំ រួមមានវិសាលភាព និងគោលបំណងអាជីវកម្មរបស់គេ​ ប្រភពធនធាននិងសមត្ថភាពរបស់គេ ចំណែកទីផ្សាររបស់គេ យុទ្ធសាស្ត្ររបស់គេ និងជំហរទីផ្សាររបស់គេ ។ ជំហានបន្ទាប់មកទៀត គឺការវាយតម្លៃគូប្រកួតប្រជែងទាំងនេះ ឆ្លងតាមការប៉ាន់ប្រមាណចំណុចខ្លាំង ចំណុចខ្សោយ និងភាពប្រសើរក្នុងការប្រកួតប្រជែង ការគ្របដណ្តប់ទីផ្សារ និងការសម្តែងសកម្មភាពរបស់គេ ។ ជំហានចុងក្រោយគឺ ប្រមើលមើលទុកជាមុននូវសកម្មភាពអនាគតរបស់គូប្រកួតប្រជែង ។ យុទ្ធសាស្រ្ត និងយុទ្ធវិធីអនាគតរបស់គូប្រកួតប្រជែងនីមួយៗត្រូវតែត្រូវបានព្យាករណ៍ ដោយផ្អែកលើការវិភាគពីមុនៗ និងការត្រួតពិនិត្យនូវសកម្មភាពពីអតីតកាលរបស់ពួកគេ ។ ក្រុមហ៊ុនគួរតែកំណត់ឲ្យបានផងដែរ នូវគូប្រកួតប្រជែងដែលអាចនឹងឈានចូលថ្មីទៅក្នុងទីផ្សារ​ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login