2019-08-17 03:01
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មានកត្តាជាច្រើនដែលរាំងស្ទះដល់ទីផ្សារការងាររបស់យុវជន ក្នុងនោះរួមមានទាំងកត្តាយុវជនខ្លួនឯងផង
ដែរ ។ កត្តាទាំងនោះរួមមាន ៖
- គម្រោងវិនិយោគដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ភាគច្រើន
គឺនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ត្រូវការកម្លាំងពលកម្មជំនាញជិត ៨ សែនកន្លែង ។
- ឱកាសការងារមាននៅតាមរាជធានីភ្នំពេញ និងតបនបូលសេដ្ឋកិច្ច មួយចំនួនដែលមានកម្លាំងពលកម្ម
មិនគ្រប់គ្រាន់ ។
- ហេដ្ឋារចនាសម្ព័ន្ធកន្លែងការងារ និងបរិយាកាសនៅតំបន់ជុំវិញ មិនទាន់មានភាពទាក់ទាញពលករ ជាពិសេសក្នុងវិស័យកសិកម្ម-ឧស្សាហកម្ម ។
- ការងារក្នុងវិស័យរៀបរយបានពង្រីកយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែមិនទាន់ឆ្លើយតបទៅនឹងចំនួនកម្លាំងពលកម្ម
ថ្មីដែលត្រូវចូលទីផ្សារការងារ និងចំនួនអ្នកដែលចាកចេញពីវិស័យកសិកម្ម ។
- ជាង ៦៦ភាគរយ នៃប្រជាពលរដ្ឋអាយុ២០-២៤ឆ្នាំ និង៧៧ភាគរយ នៃប្រជាពលរដ្ឋអាយុចាប់ពី២៥ឆ្នាំ
បានបញ្ចប់ការសិក្សាត្រឹមកម្រិតបឋមសិក្សា (ទិន្នន័យអង្កេតចន្លោះជំរឿនឆ្នាំ២០១៣ របស់ក្រសួងផែនការ) ដែលសូចនាករនេះបង្ហាញថាយើងនៅមានកម្រិតគ្មានជំនាញ ឬជំនាញទាបរបស់កម្លាំងពលកម្មកម្ពុជា និងផលិតភាពការងារ ។
- ជិត ៦០ភាគរយ នៃនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ (ចាប់ពីបរិញ្ញាបត្ររង) សិក្សាមុខវិជ្ជាធុរកិច្ច
ហិរញ្ញវត្ថុ គ្រប់គ្រង និងវិទ្យាសាស្រ្តសង្គម (ទិន្នន័យអង្កេតចន្លោះជំរឿន ឆ្នាំ២០១៣ របស់ក្រសួងផែនការ) ដែលទីផ្សារការងារនៅផ្នែកនេះមានចំនួនតិច ។ និស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យផ្នែកវិទ្យាសាស្រ្តសង្គមមានអត្រាខ្ពស់ជាងតម្រូវការនៃទីផ្សារការងារ ដែលនាំឱ្យអត្រាស្រូបចូលក្នុងទីផ្សារនៃជំនាញផ្នែកនេះទាប ។
- គុណភាពនិងកម្មវិធី នៃការអប់រំនិងបណ្តុះបណ្តាលមិនទាន់ឆ្លើយតបទាំងស្រុងទៅនឹង តម្រូវការនៃ
ទីផ្សារការងារ។
- តាមការអង្កេតរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារឆ្នាំ២០១៣ ជាមួយនិយោជកបង្ហាញថា អ្នកស្វែង
រកការងារធ្វើ គឺនៅខ្វះជំនាញផ្នែកទំនាក់ទំនង ភាសាបរទេស ការប្រើប្រាស់កំព្យូទ័រ ការងារជាក្រុមឥរិយាបទការងារ និងទឹកចិត្តក្នុងការងារ ។ល។
ដើម្បីដោះស្រាយនូវបញ្ហាខាងលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងចាត់វិធានការ
បន្ថែមដូចខាងក្រោម ៖
- ពង្រីកប្រមូល វិភាគព័ត៌មាន និងព្យាករណ៍ព័ត៌មានទីផ្សារការងារ រួមទាំងតម្រូវការជំនាញទាំងនៅក្នុង
ប្រទេសនិងអាស៊ាន ដើម្បីជាធាតុចូលសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល រៀបចំកម្មវិធីសិក្សាបណ្តុះបណ្តាលស្របតាមទីផ្សារការងារ ។
- ពង្រីកសេវាផ្តល់ការណែនាំ ប្រឹក្សាយោបល់ និងមគ្គទេសក៍អាជីព ជំនាញ ដើម្បីជួយឱ្យយុវជនជ្រើសរើសជំនាញសិក្សា និងរៀបចំផែនការអាជីពឆ្លើយតបតាមសេចក្តីត្រូវការរបស់ ទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស និងបច្ចុប្បន្ននិងទៅអនាគត ព្រមផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍសហគ្រិនភាព ។
- បន្តលើកកម្ពស់លក្ខខណ្ឌការងារ តាមរយៈការពង្រឹងអធិការកិច្ចការងារ ការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ
និងស្ថាប័នទីផ្សារការងារ ដូចជាការបញ្ចប់ការកសាងច្បាប់ស្តីពីសហជីព ការកំណត់យន្តការកំណត់និងដំឡើងប្រាក់ឈ្នួលអប្បបរមាតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រ គណៈកម្មាធិការប្រឹក្សាការងារ ព្រមទាំងយន្តការទប់ស្កាត់ ដោះស្រាយវិវាទដោយសន្តិវិធី រួមមានគណៈកម្មាធិការដោះស្រាយ និងទប់ស្កាត់បាតុកម្ម កុបកម្មគ្រប់មុខសញ្ញា ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការការងារ ។
- បន្តខិតខំចរចារបើកទីផ្សារកាងារក្រៅប្រទេស ដែលមានលក្ខខណ្ឌការងារល្អបន្ថែមទៀតសម្រាប់ពលករកម្ពុជា ។