Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-17 02:55

រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយុវជន ដែលបោះបង់ចោលការសិក្សា និងចាត់ទុក

យុវជន គឺជាជនងាយរងគ្រោះ ហើយដើម្បីគាំពារដល់យុវជនរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រដូចជា ៖

  • យុទ្ធសាស្រ្តជាតិគាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ(២០១១-២០១៥) របស់រាជរដ្ឋា

ភិបាល បានបង្កើតនូវកម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជន ដែលបោះបង់ចោលការសិក្សាបន្ថែមជាងនេះទៀតក្រសួងអប់រំក៏មានកម្មវិធីបណ្តុះបបណ្តាលវគ្គសិក្សាក្រៅប្រព័ន្ធ ។

  • បណ្តុះបណ្តាលយុវជននូវកម្មវិធីពាក់កណ្តាលជំនាញ ដើម្បីបង្កើតអាជីវកម្មដោយខ្លួនឯង ឬស្វែងរកការងារនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
  • ជំរុញការកសាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមាននៅគ្រប់ខេត្ត ដែលអាចផ្តល់

ការបណ្តុះបណ្តាលនៅតាមសហគមន៍ ព្រមទាំងរួមចំណែកដល់ទិសដៅ “ភូមិមួយ-ផលិតផលមួយ” ។

  • លើកទឹកចិត្តការចូលរួមនៃវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការពង្រីកកម្មវិធីបណ្តុះបណ្តាល

បច្ចេកទេស និងវិជ្ជាជីវៈ សមស្របឱ្យកាន់តែមានវិសាលភាពឆ្លើយតបទៅនឹងតម្រូវការសង្គម ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login