Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-17 03:04

ការធ្វើសមាហរណកម្មអាស៊ាននឹងនាំមកនូវទាំងបញ្ហាប្រឈម និងឱកាសសម្រាប់យុវជន ៖

ក- ចំណុចប្រឈមសម្រាប់យុវជន ៖

  • ការងារនៃមុខរបរវិជ្ជាជីវៈឯកទេសទាំង៨ រួមមាន

- សេវាកម្មគណនេយ្យ (Accountancy Service)

- គ្រូពេទ្យ (Medical Practitioner)

- ទន្តពេទ្យ (Dentist Practitioner)

- សេវាកម្មវិស្វកម្ម (Engineering Service)

- សេវាកម្មគិលានុបដ្ឋាយិកា (Nursing Service)

- សេវាកម្មស្ថាបត្យកម្ម (Architectural Service)

- ការវាស់ស្ទង់ដី (Land Surveying Qualification)

- មគ្គទេសក៍ទេសចរណ៍ (Tourism Professional)

នឹងមានការប្រកួតប្រជែងក្រោយឆ្នាំ២០១៥ ដោយសារការងារ នៃមុខវិជ្ជាជីវៈឯកទេសទាំង ៨ នេះ គឺជា

ផ្នែកមួយនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គលនៅពេលធ្វើសមាហរណកម្មអាស៊ាន ។

  • បញ្ហាពលករទូទៅស្ថិតនៅក្នុងដំណាក់កាលចរចារនៅឡើយ ។ កម្ពុជាកំពុងធ្វើការជាមួយបណ្តាប្រទេស

អាស៊ានដទៃទៀតជំរុញការអនុម័តឧបករណ៍រួមរបស់អាស៊ាន ស្តីពីការការពារ និងលើកកម្ពស់ពលករទេសន្តរប្រវេសន៍ ។ ប្រសិនជាមានលិខិតូបករណ៍នេះ ពលករកម្ពុជានឹងទទួលបានការពារសិទ្ធិ កាន់តែប្រសើរឡើង ។

ខ- ឱកាសសម្រាប់យុវជន

  • យុវជនដែលបានសិក្សាជំនាញឯកទេសវិជ្ជាជីវៈទាំង ៨ នឹងមានឱកាសការងារកាន់តែប្រសើរ និងទូលំ

ទូលាយនៅក្នុងតំបន់អាស៊ានទាំងមូល ហើយភាគច្រើនជំនាញទាំងនេះ ជាជំនាញដែលកំពុងខ្វះនៅក្នុងប្រទេសសមាជិកអាស៊ាន ។

  • យុវជនគ្មានជំនាញ និងជំនាញទាប ក៏មានឱកាសការងារប្រសើរជាងមុននៅទូទាំងតំបន់អាស៊ាន ។
  • ទៅអនាគត គម្លាតប្រាក់ឈ្នួលរវាងកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាននឹងត្រូវបានកាត់បន្ថយជាបណ្តើរៗ

ដែលនាំផ្តល់ប្រយោជន៍ដល់យុវជន ក៏ដូចជាពលករ ដែលធ្វើការនៅក្នុងប្រទេស និងដាក់សម្ពាធលើនិយោជកក្នុងប្រទេស ឱ្យផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ពលករ ព្រមទាំងកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login