ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពមានតាវកាលិកដូចជា ៖
ក- សេវាព្យាបាលថែទាំវេជ្ជសាស្ត្រ
- ការព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យ និងសេវាពិគ្រោះជំងឺក្រៅមានជាអាទិ៍ ៖ សេវាព្យាបាលថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្រ្ត សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាពិនិត្យវេជ្ជសាស្រ្តផ្សេងទៀត ឧបករណ៍ផ្នែកសល្យសាស្ត្រ និងសម្ភារបរិក្ខាផ្នែកវេជ្ជសាស្ត្រផ្សេងៗ ដែលជាតម្រូវការចាំបាច់សម្រាប់ការព្យាបាល ឱសថតាមវេជ្ជបញ្ជាបន្ទប់ (ធម្មតា) និងអាហារដែលផ្តល់ដោយមូលដ្ឋានសុខាភិបាល ។
- សេវាសង្គ្រោះបន្ទាន់ ៖ គឺជាអន្តរាគមន៍ទាំងឡាយណាដែលធ្វើឡើងក្នុងកាលៈទេសៈមួយ ដែលមិនបាន គ្រោងទុក ហើយអន្តរាគមន៍ទាំងនេះអាចធ្វើឡើងក្លាមៗក្នុងគោលបំណងជួយសង្គ្រោះជីវិត ឬជួយកការពារការបាត់បង់អវៈយវៈណាមួយនៃរាង្គកាយរបស់អ្នកជំងឺ ឬជនរងគ្រោះ ។
- រសវាព្យាបាលដោយស្អំ និងដោយចលនា
- សេវាសម្រាលកូន និងសេវាព្យាបាលថែទាំមុន និងក្រោយពេលសម្រាលកូន
- សេវាស្តារនីតិសម្បទា ៖ ផ្តល់ដោយបេឡាជាតិរបបសន្តិសុខសង្គម កម្មវិធីជាតិ អង្គភាព ឬស្ថាប័ន និង អង្គការទាក់ទងនឹងការស្តារនីតិសម្បទាដទៃទៀត ។
ខ- សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះ និងសេវាបញ្ជូនសព
គ- ប្រាក់បំណាច់ប្រចាំថ្ងៃ ត្រូវផ្តល់ជូនក្នុងពេលមានជំងឺ ឬជួបឧបទ្ទេវហេតុផ្សេងៗ
ឃ- សេវាបង្កាសុខភាព