ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្រោយពីកម្មករនិយោជិតទទួលរងគ្រោះថ្នាក់ការងារ ឬក្រោយពីបានទទួលដំណឹងពីកម្មករនិយោជិត ឬសិទ្ធិ វន្តរបស់កម្មករនិយោជិតអំពីពត៌មានទាក់ទងនឹងគ្រោះថ្នាក់ការងារ និយោជកត្រូវរៀបចំឯកសារ លិខិតបញ្ជូនអមជាមួយជនរងគ្រោះជូនទៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ។ ក្នុងរយៈពេល ៤៨ម៉ោងយ៉ាងយូរនៃថ្ងៃធ្វើការ និយោជកត្រូវផ្ញើររបាយការណ៍គ្រោះថ្នាក់ការងារមកបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងរៀបចំឯកសារដើម្បីទាមទារតាវកាលិកពីបេឡាជាតិរបបសន្តិសុខសង្គម មានជាអាទិ៍ តាវកាលិកការព្យាបាល ក្នុងករណីដែលព្យាបាលនៅមូលដ្ឋានសុខាភិបាល ដែលមិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស តាវកាលិកបញ្ជូនជនរងគ្រោះតាវកាលិកប្រាក់បំណាច់ប្រចាំថ្ងៃ សោហ៊ុយបូជាសព តាវកាលិកបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ និងតាវកាលិកឧត្តរជីវីជាដើម ។