ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កាលានុវត្តភាព (Opportunity)
- កម្ពុជាមានកម្លាំងពលកម្មសរុបប្រមាណជាង ៧លាននាក់ ។ ជាប្រទេសដែលមានកម្លាំងពលកម្មវ័យក្មេងច្រើន ។ ស្ថិតិជំរឿនប្រជាសាស្ត្របង្ហាញថាប្រជាពលរដ្ឋអាយុពី ១៥-២៤ឆ្នាំ (២២.៥%) និង២៥-៣៤ឆ្នាំ (១៧.៧%) ។ បើប្រៀបធៀបជាមួយបណ្តាប្រទេសជាសមាជិកកម្ពុជា ក៏មានអត្រាយុវជនពេញកម្លាំងពលកម្មប់ន្លោះពីអាយុ ១៥-២៤ឆ្នាំ ច្រើនជាងគេផងដែរ (៣២%) ឥណ្ឌូនេស៊ី (១៨%) ថៃ (១៣%) និងវៀតណាម (១៩%)ជាដើម ។
- ប្រជាពលរដ្ឋកម្ពុជា ដែលឈានដល់អាយុបំពេញការងារ មានប្រមាណចន្លោះពី ២៥០.០០០ ទៅ៣០០.០០០ នាក់រួមជាមួយនឹងកំណើនប្រជាពលរដ្ឋប្រមាណជាង ២សែននាក់ក្នុងមួយឆ្នាំ ។
- ការព្យាករណ៍ក៏បានបង្ហាញដែរថា កំណើនប្រជាពលរដ្ឋកម្ពុជា នឹងមានសភាពថេរគិតចាប់ពីពេលនេះរហូតដល់រវាងឆ្នាំ២០៥០ ដែលបញ្ជាក់ថាកម្ពុជាមិនមានបញ្ហាកង្វះកម្លាំងពលកម្ម ឬប្រឈមជាមួយកត្តាសង្គមដែលមានមនុស្សចាស់ច្រើនដូចប្រទេសអភិវឌ្ឍមួយចំនួនឡើយ ។
- រាជរដ្ឋាភិបាលបានខិតខំក្នុងការទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេសតាមរយៈការរៀបចំច្បាប់វិនិយោគដែលមានលក្ខណៈល្អប្រសើរ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់បម្រើឱ្យការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្នុងរាជធានី-ខេត្ត ប្រព័ន្ធគមនាគមន៍ និងដឹកជញ្ជូន និងបណ្តាញអគ្គិសនីជាដើម ។
- យោងទិន្នន័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ស្តីពីគម្រោងវិនិយោគដែលបានទទួលការអនុម័តពីឆ្នាំ២០០៩-២០១៣ អាចបង្កើតការងារដល់កម្លាំងពលកម្មជិត ៨សែនកន្លែងក្នុងចំណោមនោះតម្រូវការកម្លាំងពលកម្មដែលមានជំនាញជាង ៦០% សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ។
- រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ធ្វើពិពិធកម្មសេដ្ឋកិច្ចពីវិស័យកសិកម្មទៅឧស្សាហកម្ម និងសេវាកម្មតាមរយៈការបង្កើតឱកាសការងារកាន់តែច្រើនក្នុងវិស័យមិនមែនកសិកម្ម ។ តាមរយៈការព្យាករបានបង្ហាញថាចន្លោះឆ្នាំ២០១២-២០១៥ កំណើនការងារក្នុងវិស័យកសិកម្ម(៨.២០%) ឧស្សាហកម្ម (១៦.០៦%) និងសេវាកម្ម (១៤.២៦%) ។
- ជាង៦៦% នៃប្រជាពលរដ្ឋមានអាយុចន្លោះ ២០-២៤ឆ្នាំ និង ៧៧% នៃប្រជាពលរដ្ឋអាយុចាប់ពី២៥ឆ្នាំ បានបញ្ចប់ការសិក្សាត្រឹមកម្រិតបឋមសិក្សា (ទិន្នន័យអង្កេតចន្លោះជំរឿនឆ្នាំ២០១៤ របស់ក្រសួងផែនការ) ដែលសូចនាករនេះបង្ហាញថាកម្ពុជានៅមានកម្រិតគ្មានជំនាញ ឬជំនាញទាបរបស់កម្លាំងពលកម្មនិងផលិតភាពក្នុងការងារ។
- ជិត ៦០% នៃនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ (ចាប់ពីបរិញ្ញាបត្ររង) សិក្សាមុខវិជ្ជាធុរកិច្ចហិរញ្ញវត្ថុ គ្រប់គ្រង និងវិទ្យាសាស្រ្តសង្គម (ទិន្នន័យចន្លោះជំរឿនឆ្នាំ២០១៣របស់ក្រសួងផែនការ) ។
- គុណភាពនិងកម្មវិធីនៃការអប់រំ និងបណ្តុះបណ្តាល មិនទាន់ឆ្លើយតបទាំងស្រុង ទៅនឹងតម្រូវការនៃទីផ្សារការងារ ។
- កង្វះជំនាញពេញលេញក្នុងចំណោមអ្នកស្វែងរកការងារធ្វើដូចជា ជំនាញផ្នែកទំនាក់ទំនង ភាសាបរទេស ការប្រើប្រាស់កុំព្យូទ័រ ការងារជាក្រុម ឥរិយាបថការងារនិងទឹកចិត្តក្នុងការងារ... (អង្កេតរបស់ទីភ្នាក់ងារជាតិ មុខរបរ និងការងារស្តីពីតម្រូវការជំនាញរបស់និយោជក) ។
- ការប្រឈមចំពោះមុខរបរវិជ្ជាជីវៈឯកទេសចំនួន ៨ ដែលត្រូវយកចិត្តទុកដាក់ចំពោះគុណភាព ប្រសិទ្ធភាពតាមរយៈកិច្ចព្រមព្រៀងអាស៊ានស្តីពីបំលាស់ទីរូបវន្តបុគ្គលនៅពេលធ្វើសមាហរណកម្ម ឆ្នាំ២០១៥ រួមមាន ៖ សេវាកម្មគណនេយ្យ គ្រូពេទ្យ ទន្តពេទ្យ សេវាកម្មវិស្វកម្ម សេវាកម្មគិលានុបដ្ឋាក សេវាកម្មស្ថាបត្យកម្ម ការវាស់ស្ទង់ដី សេវាកម្មឯកទេសទេសចរណ៍ ។
- បញ្ហាពលករទូទៅស្ថិតនៅក្នុងដំណាក់កាលចរចានៅឡើយ ។ កម្ពុជាកំពុងធ្វើការជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីជំរុញការអនុម័តឧបករណ៍រួមរបស់អាស៊ាន ស្តីពីការការពារនិងលើកកម្ពស់ពលករទេសន្តប្រវេសន៍ ។ ប្រសិនជាមានលិខិតូបករណ៍នេះពលករកម្ពុជានឹងទទួលបានការការពារ កាន់តែប្រសើរឡើង ។