Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-26 09:51

ដើម្បីធានានិងទទួលស្គាល់គុណភាពអប់រំ ដែលប្រកបដោយសង្គតិភាពរវាងការអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាក្របខ័ណ្ឌគុណជាតិកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងដូចខាងក្រោម ៖

  • ផ្តល់នូវការទទួលស្គាល់លើលទ្ធផលសិក្សា ដែលបានបញ្ចប់តាមកម្រិតគុណវុឌ្ឈនីមួយៗ ប្រកបដោយសង្គតិភាពជាតិ ។
  • ជួយបង្កើតច្រកអាចបត់បែនបានដែលបង្កភាពងាយស្រួលដល់អ្នកសិក្សា ក្នុងការផ្លាស់ប្តូររវាងការអប់រំឧត្តមសិក្សា និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ។
  • ផ្តល់ភាពបត់បែនទៅតាមគោលបំណងនៃជម្រើសសិក្សាសម្រាប់ការអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ។
  • លើកទឹកចិត្តឱ្យមានការបង្កើន និងពង្រីកចំណេះដឹងនិងជំនាញតាមរយៈការអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលដែលរួមចំណែកដល់ការសិក្សាពេញមួយជីវិត ។
  • ជំរុញការផ្តល់គុណភាពអប់រំ និងការបណ្តុះបណ្តាល ដែលឆ្លើយតបតាមតម្រូវការរបស់បុគ្គលទីកន្លែងការងារនិងវិជ្ជាជីវៈ ។
  • លើកកម្ពស់ការទទួលស្គាល់គុណវុឌ្ឍ ដែលចេញនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងកម្រិតអន្តរជាតិ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login