Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-26 09:49

ក្នុងគោលបំណងជំរុញឱ្យគ្រប់សមាសភាគ នៃទីផ្សារការងារដំណើរការប្រកបដោយភាពស៊ីចង្វាក់គ្នានិងជួយ នគាំទ្រគ្នាទៅវិញទៅមកសំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកស្ទួយជីវភាពប្រជាជនរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីផ្សារការងារដោយផ្តោតលើចំណុចអាទិភាពដូចខាងក្រោម ៖

  • រៀបចំនិងអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ដើម្បីអភិវឌ្ឍវិស័យការងារស្របតាមការ វិវត្តនៃសង្គម-សេដ្ឋកិច្ច តាមរយៈការរៀបចំកម្លាំងពលកម្មឱ្យស្របតាមតម្រូវការទីផ្សារការងារ ។
  • ពង្រឹងយន្តការ "វេទិកាការងារ" ដែលមានការចូលរួមពីសំណាក់អ្នកផ្តល់ការងារ អ្នកស្វែងរកការងារ និង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល សំដៅផ្លាស់ប្តូរព័ត៌មាន ប្រឹក្សាយោបល់ និងធ្វើសកម្មភាពរួមគ្នាដើម្បីឆ្លើយតបទៅនឹងស្ថានភាពទីផ្សារការងារ ។
  • ពង្រីកការផ្តល់សេវាការងារនិងព័ត៌មានទីផ្សារការងារឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន
  • បន្តអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារឱ្យកាន់តែល្អ ដើម្បីប្រមូលវិភាគនិងផ្សព្វផ្សាយស្ថិតិការងារ និង ព័ត៌មានពាក់ព័ន្ធដទៃទៀត ។
  • អភិឌ្ឍធនធានមនុស្សផ្នែកបច្ចេកទេស ឱ្យឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ។
  • បន្តលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធដទៃទៀត ។
  • ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិត និងនិយោជក តាមរយៈការអនុវត្ត ច្បាប់ស្តីពីសហជីព ការពង្រឹងការគោរពវិន័យការងារនិងសីលធម៌វិជ្ជាជីវៈ ការទប់ស្កាត់ និងដោះស្រាយ វិវាទការងារនិងបាតុកម្ម...។ល។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login