Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-26 09:53

ប្រទេសកម្ពុជាបានបែងចែកការអប់រំជា ពីរ ច្រកគឺ ៖ ការអប់រំឧត្តមសិក្សា និងការអប់រំបណ្តុះបណ្តាលបចេ្ចកទេសនិងវិជ្ជាជីវៈ ។ កន្លងមកស្ថិតិរបស់ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញថាអត្រាចូលរៀនរបស់សិស្សកម្រិត បរិញ្ញាបត្រភាគច្រើនប្រមូលផ្តុំលើមុខវិជ្ជាឯកទេសផ្នែកសង្គម សេដ្ឋកិច្ច និងការគ្រប់គ្រងធុរកិច្ច ភាសាបរទេស និងព័ត៌មានវិទ្យាជាដើម ។ ចំណែកមុខវិជ្ជាបែបវិទ្យាសាស្ត្រ និងវិស្វកម្ម ហាក់មានអត្រាចូលរៀនទាប ។ បន្ថែមលើនេះការអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅតាមគ្រឹះស្ថាន ដែលស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានចំនួនសិស្សចូលរៀនទាបផងដែរ ។

         ប៉ុន្តែប្រសិនក្រឡេកមើលពីស្ថានភាពក្នុងទីផ្សារការងារវិញ ក្រុមហ៊ុនសហគ្រាសការវិនិយោគ និងវិស័យ ឧស្សាហកម្មមានតម្រូវការកម្លាំងពលកម្ម ដែលមានជំនាញបែបបច្ចេកទេសច្រើនលើសលប់ ។ ដូច្នេះកត្តានេះបណ្តាលឱ្យមានគម្លាតជំនាញនៅក្នុងទីផ្សារការងារកម្ពុជា ។ ការពិតមានមូលហេតុជាច្រើន ដែលនាំកើតឡើងនូវបញ្ហានេះ ប៉ុន្តែក្នុងចំណោមនោះ ទស្សនៈអវិជ្ជមាន ចំពោះការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ពីសំណាក់សិស្សនិស្សិត អាណាព្យាបាល និងមហាជនដែលយល់ថាការសិក្សាប្រភេទនេះមានកម្រិតសញ្ញាបត្រ ឬឧត្តមភាពទាបជាងកម្រិតឧត្តមសិក្សា ។ ឧទាហរណ៍ មនុស្សភាគច្រើនយល់ថាអ្នកបញ្ចប់ការសិក្សាផ្នែកបណ្តុះបណ្តាលបច្ចេកទេស គឺច្រើនតែបំពេញការងារជាកម្មករជំនាញ ។ ទស្សនៈនេះពុំបានពិនិត្យមើលគ្រប់ជ្រុងជ្រោយចំពោះអត្ថប្រយោជន៍ នៃជំនាញបច្ចេកទេសនោះឡើយ ជាពិសេសពុំបានគិតដល់ឱកាសការងារ និងតម្រូវការក្នុងទីផ្សារការងារ ព្រមទាំងលទ្ធភាពក្នុងការបង្កើនប្រាក់ចំណូលដោយឆាប់រហ័សនោះឡើយ ។

         អាស្រ័យដោយកំណើនការងារក្នុងវិស័យឧស្សាហកម្ម នៅមានសន្ទុះខ្លាំងក្លាធៀបនឹងវិស័យដទៃទៀតដូច្នេះ តម្រូវការវិស្វករអ្នកបច្ចេកទេស និងកម្មករជំនាញ ដើម្បីបម្រើការក្នុងវិស័យនេះបាននឹងកំពុងស្រូបទាញយកអ្នកបញ្ចប់ការសិក្សាជំនាញបច្ចេកទេសយ៉ាងច្រើនចូលទីផ្សារ ដែលបានបើកឱកាសទូលាយក្នុងការឆាប់ទទួលបានការងារប្រកបដោយភាពប្រកួតប្រជែង និងបង្កើតប្រាក់ចំណូលសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login