Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-28 09:15

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ឬយុទ្ធសាស្រ្តកំណែទម្រង់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវមាន៥ ហើយយុទ្ធសាស្រ្តនីមួយៗមានកម្មវិធីដូចខាងក្រោម ៖

  • យុទ្ធសាស្ត្រទី ១ ៖ ការអភិវឌ្ឍន៍លក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ

         - កម្មវិធីទី១ ៖ បន្តលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង

         - កម្មវិធីទី២ ៖ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ

         - កម្មវិធីទី៣ ៖ បន្តការសិក្សាស្រាវជ្រាវប្រាក់ឈ្នួលអប្បរមា និងអត្ថប្រយោជន៍របស់កម្មករនិយោជិត

         - កម្មវិធីទី៤ ៖ ពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារ

         - កម្មវិធីទី៥ ៖ ពង្រឹងនិងពង្រីកសេរីភាពសហជីព និងអង្គការវិជ្ជាជីវៈ

         - កម្មវិធីទី៦ ៖ ពង្រឹងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ

  • យុទ្ធសាស្ត្រទី ២ ៖ ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

         - កម្មវិធីទី១ ៖ ជំរុញការកសាង និងអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងផែនការនានា ដើម្បីពង្រឹងគុណភាពវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ

         - កម្មវិធីទី២ ៖ ពង្រឹងបន្តយន្តការជំរុញការ ចុះឈ្មោះចូលរៀនរបស់សិក្ខាកាម សិស្ស និស្សិត ក្នុងផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

         - កម្មវិធីទី៣ ៖ ពង្រឹងយន្តការគ្រប់គ្រងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

  • យុទ្ធសាស្ត្រទី ៣ ៖ ការអភិវឌ្ឍមុខរបរ និងការងារ

         - កម្មវិធីទី១ ៖ ជម្រុញការកសាង និងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ

         - កម្មវិធីទី២ ៖ ពង្រឹងយន្តការផ្តល់សេវាមុខរបរ និងការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានតាមតម្រូវការរបស់អ្នកប្រើប្រាស់សេវា

         - កម្មវិធីទី៣ ៖ ពង្រឹងយន្តការផ្សព្វផ្សាយ និងបញ្ហាបអំពីព័ត៌មានទីផ្សារការងារ

         - កម្មវិធីទី៤ ៖ ពង្រឹងយន្តការការគ្រប់គ្រងការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក

         - កម្មវិធីទី៥ ៖ ពង្រឹងយន្តការគ្រប់គ្រង និងការពារពលករទេសន្តរប្រវេសន៍ខ្មែរនៅបរទេស

  • យុទ្ធសាស្ត្រទី ៤ ៖ ការអភិវឌ្ឍន៍របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ

         - កម្មវិធីទី១ ៖ ពង្រឹង និងពង្រីកការអនុវត្តរបបធានារ៉ាប់រងហានិភ័យការងារ

         - កម្មវិធីទី២ ៖ រៀបចំឱ្យដំណើរការរបបធានារ៉ាប់រងសុខភាព

         - កម្មវិធីទី៣ ៖ ជម្រុញការរៀបចំ និងដាក់ឱ្យដំណើរការរបបប្រាក់សោធន៍

  • យុទ្ធសាស្រ្តទី ៥ ៖ ការពង្រឹងអភិបាលកិច្ចល្អ

         - កម្មវិធីទី១ ៖ ការបង្កើនប្រសិទ្ធភាព និងគុណភាពសេវារដ្ឋបាលសាធារណៈ

         - កម្មវិធីទី២ ៖ ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព

          - កម្មវិធីទី៣ ៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ

         - កម្មវិធីទី៤ ៖ ពង្រឹងយន្តការកសាងផែនការ ស្ថិតិ និងនីតិកម្ម

         - កម្មវិធីទី៥ ៖ ពង្រឹងការងារសវនកម្មផ្ទៃក្នុង និងអគ្គាធិការកិច្ច

         - កម្មវិធីទី៦ ៖ លើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login