Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-28 09:20

អង្គរដ្ឋបាលទូទៅត្រូវបែងចែកជា ៤ ក្របខណ្ឌគឺ ៖

ក- ក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល

  • ចាត់ថ្នាក់ក្នុងប្រភេទ (ក)
  • ស្ថិតក្រោមឱវាទរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ
  • មានឧបនិស្ស័យសម្រាប់កាន់មុខតំណែងដឹកនាំនិងទទួលខុសត្រូវ

         - ធ្វើអធិការកិច្ច

         - ធ្វើការសិក្សា និងផ្តល់យោបល់ក្នុងអង្គភាពរដ្ឋបាល គតិយុត្ត សេដ្ឋកិច្ច ហិរញ្ញវត្ថុ បច្ចេកទេសនៃរដ្ឋបាលកណ្តាល និងរាជធានី ខេត្ត។

  • មានឧបនិស្ស័យសម្រាប់បំពេញមុខតំណែងនៅក្នុងគ្រឹះស្ថានសាធារណៈរដ្ឋបាល។
  • ក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលមាន ៣ ឋានន្តរសក្ដិគឺ ឧត្តមមន្ត្រី វរមន្ត្រី និងអនុមន្ត្រី

         - ឋានន្តរសក្តិទី១ ឧត្តមមន្ត្រី មាន ៦ ថ្នាក់

         -  អគ្គនាយក

         - អគ្គាធិកា

         - មុខតំណែងដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុង អង្គការលេខនៃរចនាសម្ព័នរបស់ក្រសួង ស្ថាប័ន។

         - ឋានន្តរសក្តិទី ២ វរមន្ត្រី មាន ១០ ថ្នាក់

         - អគ្គនាយករង

         - ប្រធាននាយកដ្ឋានក្នុងរដ្ឋបាលកណ្តាល

         - មុខតំណែងឯទៀតដែលមានថ្នាក់ ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន។

         - ឋានន្តរសក្តិទី ៣ អនុមន្ត្រី មាន ១៥ ថ្នាក់

         - អនុប្រធាននាយកដ្ឋានក្នុងរដ្ឋបាលកណ្តាល

         - ប្រធានមន្ទីររាជធានី ខេត្ត

         - មុខតំណែងឯទៀតដែលមានថ្នាក់ ស្មើនឹងមុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័នរបស់ក្រសួងស្ថាប័ន។

  • ការប្រលងជ្រើសប្រជែងក្នុងចំនោមបេក្ខជនមន្ត្រីរាជការ ឬក្នុងចំនោមនិស្សិត៖

         - ក្នុងចំនោមនិស្សិត ៖ អាយុច្រើនបំផុត ៣០ ឆ្នាំ គិតមកដល់ថ្ងៃប្រលង ហើយមានសញ្ញាបត្រទាបបំផុតសមមូលបរិញ្ញាបត្រ

         - ក្នុងចំនោមមន្ត្រីរាជការ៖ អាយុច្រើនបំផុត ៤៥ ឆ្នាំ គិតមកដល់ថ្ងៃប្រលង ហើយជាមន្ត្រីទាំងឡាយដែលស្ថិតយ៉ាងតិចបំផុតក្នុងថ្នាក់លេខ ១១ របស់ក្របខណ្ឌប្រភេទ (ខ) ។

         - មន្ត្រីដែលមានសញ្ញាបត្រសមមូលនឹងបរិញ្ញាបត្រ ៖ អាយុច្រើនបំផុត ៤៥ ឆ្នាំ ពុំគិតលក្ខខណ្ឌឋានន្តរសក្តិ និងប្រភេទ ក្របខណ្ឌឡើយ។

  • ការបណ្តុះបណ្តាលដំបូង៖ នៅសាលាភូមិន្ទរដ្ឋបាល

         - ១២ខែ ចំពោះមន្ត្រីរាជការដែលត្រូវបានជ្រើសចេញពីនិស្សិត

         - ៦ខែ ចំពោះមន្ត្រីដែលបានជ្រើសចេញពីមន្ត្រីរាជការ ហើយដែលពីមុននេះពុំស្ថិតក្នុងក្របខណ្ឌក្រមការ

         - ពុំចាំបាច់ឆ្លងកាត់កម្មសិក្សាសាកល្បងឡើយ ចំពោះមន្ត្រីដែលត្រូបានជ្រើសចេញពីមន្ត្រីរាជការដែលពីមុននេះស្ថិតក្នុងក្របខណ្ឌមន្ត្រីក្រមការ

  • បន្ទាប់ពីបណ្តុះបណ្តាលដំបូង៖ សិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលត្រូវចាត់អោយបម្រើការងារតាមក្រសួងស្ថាប័ននានា ហើយត្រូវបានតែងតាំងជា មន្ត្រីគ្រប់គ្រងរដ្ឋបាលកម្មសិក្សា ដោយប្រកាសរបស់រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។
  •  មន្ត្រីនៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលចូលនិវត្តន៍ពេលអាយុ ៦០ឆ្នាំ។

ខ- ក្របខណ្ឌមន្ត្រីក្រមការ

  • ចាត់ថ្នាក់ក្នុងប្រភេទ (ខ)
  • ស្ថិតក្រោមឱវាទរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ដែលប្រមូលផ្តុំមន្ត្រីរាជការធ្វើការងាររដ្ឋបាលសម្រាប់បណ្តាក្រសួង ស្ថាប័ននានា។
  • មានឧបនិស្ស័យសម្រាប់

         - ជំនួយក្នុងការងារដល់មន្ត្រីគ្រប់គ្រងរដ្ឋបាល

         -បំពេញមុខតំណែងដឹកនាំក្នុងកម្រិតមធ្យមក្នុងអង្គភាពរដ្ឋបាល គតិយុត្តសេដ្ឋកិច្ច ហិរញ្ញវត្ថុ បច្ចេកទេស និងសង្គមកិច្ច នៃរដ្ឋបាលកណ្តាល និងរាជធានី ខេត្ត។

  • មានឧបនិស្ស័យសម្រាប់បំពេញមុខតំណែងនៅក្នុងគ្រឹះស្ថានសាធារណៈរដ្ឋបាលផងដែរ។
  • ក្របខណ្ឌមន្ត្រីក្រមការមាន ៣ ឋានន្តរសក្ដិគឺ នាយក្រមការ ក្រុមការដើមខ្សែ និងក្រុមការ ៖

         - ឋានន្តរសក្តិទី ១ នាយក្រមការ មាន ៦ ថ្នាក់

         - ប្រធានការិយាល័យក្នុងរដ្ឋបាលកណ្តាល

         - អនុប្រធានមន្ទីររាជធានី ខេត្ត

         - មុខតំណែងដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។

         - ឋានន្តរសក្តិទី ២ ក្រមការដើមខ្សែ មាន ១០ ថ្នាក់

         - អនុប្រធានការិយាល័យក្នុងរដ្ឋបាលកណ្តាល

         - ប្រធានការិយាល័យនៃរាជធានី ខេត្ត

         - មុខតំណែងដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។

         - ឋានន្តរសក្តិទី ៣ ក្រមការ មាន ១៤ ថ្នាក់

         - អនុប្រធានការិយាល័យនៃមន្ទីររាជធានី ខេត្ត

         - មុខតំណែងដែលមានថ្នាក់ស្មើនឹង មុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន។

  • ការប្រលងប្រជែងក្នុងចំណោមបេក្ខជនមន្ត្រីរាជការ ឬក្នុងចំណោមនិស្សិត៖

         - ក្នុងចំនោមនិស្សិត៖ អាយុយ៉ាងច្រើន ២៥ឆ្នាំ គិតមកដល់ថ្ងៃប្រឡង ហើយមានសញ្ញាបត្រទាបបំផុតសមមូលមធ្យមសិក្សាបត្រភាគទី ២+២, ឆ្នាំសិក្សាក្នុងគ្រឹះស្ថានឧត្តមសិក្សា

         - ក្នុងចំនោមមន្ត្រីរាជការ ៖ អាយុយ៉ាងច្រើន ៤០ឆ្នាំ ហើយស្ថិតយ៉ាងតិចបំផុតក្នុងថ្នាក់លេខ ១១ របស់ក្របខណ្ឌប្រភេទ "គ"

         - មន្ត្រីក្នុងក្របខណ្ឌ៖ អាយុយ៉ាងច្រើន ៤០ឆ្នាំ ហើយមានសញ្ញាបត្រសមមូលនឹងមធ្យមសិក្សាភាគ ទី ២+២ ឆ្នាំសិក្សាក្នុងគ្រឹះស្ថានឧត្តមសិក្សា ដោយពុំគិតពីលក្ខខណ្ឌឋានន្តរសក្តិ និងប្រភេទក្របខណ្ឌឡើយ។

  • ការបណ្តុះបណ្តាលដំបូង៖ នៅសាលាភូមិន្ទរដ្ឋបាល

         - ១២ខែចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីនិស្សិត

         - ៦ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការ ហើយពីមុនមិនស្ថិតក្នុងក្របខណ្ឌលេខាធិការរដ្ឋបាល

         - ពុំចាំបាច់ឆ្លងកាត់កម្មសិក្សាសាកល្បងឡើយចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការ ហើយពីមុនស្ថិតក្នុងក្របខណ្ឌលេខា ធិការដ្ឋាន។

  • បន្ទាប់ពីបានបណ្តុះបណ្តាលដំបូង ៖ សិស្សមន្ត្រីក្រមការត្រូវបានចាត់អោយបម្រើការងារតាមក្រសួង ស្ថាប័ននានា ហើយត្រូវបានតែងតាំង ដោយជា មន្ត្រីក្រមការកម្មសិក្សា ដោយប្រកាសរបស់រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។
  • មន្ត្រីនៃក្រមខណ្ឌមន្ត្រីក្រមការចូលនិវត្តន៍ នៅពេលអាយុ ៥៨ឆ្នាំ។
  • ដោយឡែកមន្ត្រីនៃក្របខណ្ឌក្រមការ ដែលបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា ការចូលនិវត្តន៍បានរំកិលដល់អាយុ ៦០ឆ្នាំ ដូចក្របខណ្ឌ គ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡាដែរ។

គ- ក្របខណ្ឌលេខាធិការរដ្ឋបាល

  • ចាត់ថ្នាក់ក្នុងប្រភេទ (គ)
  • ស្ថិតនៅក្រោមឱវាទរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ដែលប្រមូលផ្តុំមន្ត្រីរាជការធ្វើការងាររដ្ឋបាលសម្រាប់បណ្តាក្រសួង ស្ថាប័ននានា។
  • មានឧបនិស្ស័យសម្រាប់

         - បំពេញមុខតំណែងក្នុងលេខាធិការដ្ឋាន

        - និងការទទួលភ្ញៀវ ព្រមទាំងមុខងារផ្នែករដ្ឋបាលធម្មតាទាំងឡាយ ដែលតម្រូវអោយមានទេពកោសល្យ បច្ចេកទេស ឬការយល់ដឹង ក្នុងការ អនុវត្តជាក់ស្តែង។

         - ត្រួតពិនិត្យលើការងាររបស់បុគ្គលិកនៃក្របខណ្ឌភ្នាក់ងាររដ្ឋបាល

         - បំពេញមុខតំណែង នៅក្នុងគ្រឹះស្ថានសាធារណៈរដ្ឋបាលផងដែរ។

  • ក្របខណ្ឌលេខាធិការរដ្ឋបាលមាន ៣ ឋានន្តរសក្ដិគឺ នាយលេខាធិការរដ្ឋបាល លេខាធិការរដ្ឋបាលដើមខ្សែ និងលេខាធិការរដ្ឋបាល៖

         - ឋានន្តរសក្តិទី ១ នាយលេខាធិការរដ្ឋបាលមាន ៦ ថ្នាក់

         - ឋានន្តរសក្តិទី ២ លេខាធិការរដ្ឋបាលដើមខ្សែ មាន ១០ ថ្នាក់

         - ឋានន្តរសក្តិទី ៣ លេខាធិការរដ្ឋបាល មាន ១៨ ថ្នាក់

  • ការប្រលងប្រជែង រៀបចំឡើងដោយរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ដោយមានការចូលរួមពីស្ថាប័នសាមីក្នុងបេក្ខជនមន្ត្រីរាជការ ឬក្នុងចំនោមសិស្សនិស្សិត៖

         - ក្នុងចំនោមសិស្ស និស្សិត៖ អាយុច្រើនបំផុត ២៥ឆ្នាំ គិតមកដល់ថ្ងៃប្រលង ហើយមានសញ្ញាបត្រទាបបំផុតសមមូលសញ្ញាបត្រទុតិយភូមិ

         - ក្នុងចំនោមមន្ត្រីរាជការ ៖ មន្ត្រីរាជការស្ថិតក្នុងក្របខណ្ឌ “ឃ” ដែលបានបំពេញការងារ ៥ឆ្នាំពេញលេញរួច មកហើយ

         - ចំពោះមន្ត្រីក្នុងក្រខណ្ឌ៖ មានសញ្ញាបត្រសមមូលនឹងសញ្ញាបត្រទុតិយភូមិ ហើយដោយពុំគិតលក្ខណ្ឌអតីតភាពការងារ និងអាយុឡើយ។

  • បេក្ខជនដែលត្រូវជ្រើសរើស ចាំបាច់ត្រូវឆ្លងកាត់រយៈពេលនៃកម្មសិក្សាមួយ៖

         - ១២ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសចេញពីនិស្សិត

         - ៦ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសចេញពីមន្ត្រីរាជការ ហើយពីមុនមិនស្ថិក្នុងក្របខណ្ឌភ្នាក់ងាររដ្ឋបាល

         - ពុំចាំបាច់ឆ្លងកាត់កម្មសិក្សាសាកល្បង ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការ ហើយពីមុនស្ថិត ។ក្នុងក្របខណ្ឌលេខាធិការ រដ្ឋបាល ។

- មន្ត្រីនៃក្របខណ្ឌលេខាធិការរដ្ឋបាល ត្រូវដាក់អោយចូលនិវត្តន៍នៅពេលដល់អាយុ ៥៥ឆ្នាំ។

ឃ- ក្របខណ្ឌភ្នាក់ងាររដ្ឋបាល

  • ចាត់ថ្នាក់ក្នុងប្រភេទ “យ“
  • ស្ថិតនៅក្រោមឱវាទរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ដែលប្រមូលផ្តុំមន្ត្រីរាជការធ្វើការងាររដ្ឋបាលសម្រាប់បណ្តាក្រសួង ស្ថាប័ននានា។
  • មានឧបនិស្ស័យសម្រាប់៖

- បំពេញមុខតំណែងក្នុងកិច្ចការប្រតិបត្តិការនៅក្នុងអង្គភាពរដ្ឋបាលកណ្តាលរាជធានី ខេត្ត និងស្ថិតនៅក្នុងគ្រឹះស្ថានសាធារណៈរដ្ឋបាល ផងដែរ។

  • ក្របខណ្ឌភ្នាក់ងាររដ្ឋបាលមាន ៣ ឋានន្តរសក្ដិគឺ នាយភ្នាក់ងាររដ្ឋបាល ភ្នាក់ងាររដ្ឋបាលដើមខ្សែ និងភ្នាក់ងាររដ្ឋបាល៖

- ឋានន្តរសក្តិទី ១ នាយភ្នាក់ងាររដ្ឋបាល មាន ០៦ ថ្នាក់

- ឋានន្តរសក្តិទី ២ ភ្នាក់ងាររដ្ឋបាលដើមខ្សែ មាន ១០ថ្នាក់

- ឋានន្តរសក្តិទី ៣ ភ្នាក់ងាររដ្ឋបាល មាន ១៤ ថ្នាក់

  • មន្ត្រីនៃក្របខណ្ឌភ្នាក់ងាររដ្ឋបាល ត្រូវដាក់អោយចូលនិវត្តពេលដល់អាយុ ៥៥ ឆ្នាំ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login