Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-28 09:27

អង្គក្រសួងមហាផ្ទៃផ្នែករដ្ឋបាលស៊ីវិលត្រូវបានបែងចែកជា ៥ ក្របខណ្ឌគឺ ៖

ក- ក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ

  • ចាត់ថ្នាក់ក្នុងប្រភេទ (ក)
  • ស្ថិតនៅក្រោមឱវាទក្រសួងមហាផ្ទៃ
  • មន្ត្រីរាជការនៃក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់មានភារកិច្ច៖

         - រៀបចំ និងអនុវត្តនយោបាយរាជរដ្ឋាភិបាលក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ

         - ធានាដល់ការដឹកនាំគ្រប់គ្រងអង្គភាពរដ្ឋបាលនានា នៅក្នុងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន

  • និងមានឧបនិស្ស័យក្នុងការបំពេញមុខងារក្នុងតំណែងដឹកនាំ អធិការកិច្ច សិក្សានិងផ្តល់យោបល់ និងរាល់មុខតំណែងទទួលខុសត្រូវ។
  • ក្របខណ្ឌរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃមាន ៣ ឋានន្តរសក្ដិគឺ ឧត្តមន្ត្រី វរមន្ត្រី និងអនុមន្ត្រី៖

         - ឋានន្តរសក្តិទី ១ ឧត្តមន្ត្រីមាន ៦ថ្នាក់

         + អគ្គនាយក

         + អគ្គាធិការ

         + អភិបាលរាជធានី ខេត្ត

         + មុខតំណែងឯទៀតដែលមានថ្នាក់ ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងរចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ។

         - ឋានន្តរសក្តិទី ២ វរមន្ត្រី មាន ១០ថ្នាក់

         + អគ្គនាយករង

         + អគ្គាធិការរង

         + ប្រធាននាយកដ្ឋាន

         + អភិបាលរងរាជធានី ខេត្ត

         + មុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងរចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ។

         - ឋានន្តរសក្តិទី ៣ អនុមន្ត្រីមាន ១៤ថ្នាក់

         + អនុប្រធាននាយកដ្ឋាន

         + អភិបាលក្រុង ស្រុក ខណ្ឌ

         + មុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងវចនាសម្ព័នរបស់ក្រសួងមហាផ្ទៃ ។

  • ការប្រលងប្រជែងក្នុងចំនោមមន្ត្រីរាជការ ឬក្នុងចំនោមនិស្សិត៖

         - ក្នុងចំនោមនិស្សិត៖ អាយុយ៉ាងច្រើន ៣០ឆ្នាំ គិតដល់ថ្ងៃប្រលង ហើយមានសញ្ញាបត្រយ៉ាងទាបបរិញ្ញាបត្រនីតិសាស្ត្រ បរិញ្ញាបត្រ សេដ្ឋកិច្ច ឬសញ្ញាបត្រដែលមានតម្លៃស្មើ។

         - មន្ត្រីរាជការផ្ទៃក្នុង៖ អាយុយ៉ាងច្រើន ៤៥ ឆ្នាំ ជាមន្ត្រីរាជការដែលស្ថិតយ៉ាងទាបបំផុតក្នុងថ្នាក់លេខ១១របស់ក្របខណ្ឌប្រភេទ (ខ)។

         - មន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃ ៖ អាយុយ៉ាងច្រើន ៤៥ ឆ្នាំ ហើយមានសញ្ញាបត្រសមមូលនឹងបរិញ្ញាបត្រ ដោយពុំគិតពីលក្ខខណ្ឌឋានន្តរសក្តិ និងប្រភេទក្របខណ្ឌឡើយ។

         - មន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃ ដែលមានសញ្ញាបត្រសមមូលនឹងបរិញ្ញាបត្រ អាចប្រឡងចូលក្នុងក្រខណ្ឌនេះបានដោយពុំគិតពីលក្ខខណ្ឌ ឧឋានន្តរសក្តិ និងប្រភេទក្របខណ្ឌឡើយ ហើយមានអាយុយ៉ាងច្រើន ៤៥ ឆ្នាំ។

         - ការបណ្តុះបណ្តាលដំបូង៖ ត្រូវធ្វើតាមរយៈសាលាភូមិន្ទរដ្ឋបាល។

         + ១២ ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីនិស្សិត។

         + ៦ ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការ ហើយពីមុននេះពុំស្ថិតក្នុងក្របខណ្ឌមន្ត្រីក្រមការ

         + ចំពោះមន្ត្រីដែលដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការហើយដែលពីមុននេះ ស្ថិតក្នុងក្របខណ្ឌមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃពុំចាំឆ្លងកាត់កម្មសិក្សាសាកល្បងឡើយ។

         - មន្ត្រីក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ បន្តបម្រើការងាររហូតដល់អាយុ ៦០ឆ្នាំ ទើបចូលនិវត្តន៍។

ខ- ក្របខណ្ឌមន្ត្រីក្រមការក្រសួងមហាផ្ទៃ

  • ចាត់ថ្នាក់ក្នុងប្រភេទ (ខ)
  • ស្ថិតនៅក្រោមឱវាទក្រសួងមហាផ្ទៃ
  • មន្ត្រីរាជការនៃក្របខណ្ឌមន្ត្រីក្រមការ មានភារកិច្ចជំនួយការដល់មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ហើយមានឧបនិស្ស័យក្នុងការបំពេញមុខងារក្នុងមុខតំណែងដឹកនាំអង្គភាពថ្នាក់មធ្យមនៅរដ្ឋបាលកណ្តាលរបស់ក្រសួងមហាផ្ទៃតាមរាជធានី ខេត្ត។
  • ក្របខណ្ឌមន្ត្រីក្រមការមាន ៣ ឋានន្តរសក្ដិគឺ នាយក្រមការ ក្រមការដើមខ្សែ និងក្រុមការ

         - ឋានន្តរសក្តិទី ១ នាយក្រមការ មាន ៦ ថ្នាក់

         + ប្រធានការិយាល័យក្នុងរដ្ឋបាលកណ្តាល

         + អភិបាលរងក្រុង ស្រុក ខ័ណ្ឌ

         + មុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងរចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ

         - ឋានន្តរសក្តិទី ២ ក្រមការដើមខ្សែ មាន ១០ ថ្នាក់

         + អនុប្រធានការិយាល័យក្នុងរដ្ឋបាលកណ្តាល

         + ប្រធានការិយាល័យសាលារាជធានី ខេត្ត

         + និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុង រចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ

         - ឋានន្តរសក្តិទី ៣ ក្រមការ មាន ១៤ ថ្នាក់

        + អនុប្រធានការិយាល័យនៅសាលារាជធានីខេត្ត

        + និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងវចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ

         - ការជ្រើសរើស និងការបណ្តុះបណ្តាលដំបូង៖

         - ការប្រលងប្រជែង៖

         + ក្នុងចំនោមនិស្សិត៖ អាយុយ៉ាងច្រើន ២៥ ឆ្នាំ គិតមកដល់ថ្ងៃប្រលង និងមានសញ្ញាបត្រយ៉ាងទាបសញ្ញាបត្រមធ្យមនីតិសាស្ត្រ ឬសញ្ញាបត្រដែល មានតម្លៃស្មើ។

         + ក្នុងចំនោមមន្ត្រីរាជការ៖ អាយុយ៉ាងច្រើន ៤០ ឆ្នាំ គិតមកដល់ថ្ងៃប្រលង ត្រូវស្ថិតយ៉ាងទាបបំផុតក្នុងថ្នាក់លេខ ១១ របស់ក្របខណ្ឌប្រភេទ “គ” ចំពោះមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃ ៖ អាយុយ៉ាងច្រើន ៤០ ឆ្នាំ មានសញ្ញាបត្រសមមូលសញ្ញាបត្រទុតិយភូមិ បូកនឹងពីរឆ្នាំសិក្សានៅគ្រឹះ ស្ថានសិក្សាដែលមានសញ្ញាបត្រ អាចប្រឡងចូលក្នុងក្របខណ្ឌនេះបាន ដោយពុំគិតពីលក្ខណ្ឌឋានន្តរសក្តិ និងប្រភេទ ក្របខណ្ឌឡើយ។

         - ការបណ្តុះបណ្តាលដំបូង៖ នៅសាលាភូមិន្ទរដ្ឋបាល

         + ១២ ខែ ចំពោះមន្ត្រីរាជការជ្រើសរើសចេញពីនិស្សិត + ៦ ខែ ចំពោះមន្ត្រីរាជការជ្រើសចេញពីមន្ត្រីរាជការ ហើយពីមុននេះ ពុំស្ថិតក្នុងក្របខណ្ឌលេខាធិការរដ្ឋបាល ឬក្របខណ្ឌអនុរក្សពន្ធនាគារ ចំពោះមន្ត្រីរាជការដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការ ហើយដែលពីមុខស្ថិតក្នុងក្របខណ្ឌលេខាធិការរដ្ឋបាល ឬ ក្របខណ្ឌអនុរក្សពន្ធនាគាររបស់ក្រសួងមហាផ្ទៃ ពុំចាំបាច់ឆ្លងកាត់កម្មសិក្សាសាកល្បងឡើយ។

  • មន្ត្រីនៃក្របខណ្ឌមន្ត្រីក្រមការ ត្រូវដាក់អោយចូលនិវត្តន៍នៅពេលដល់អាយុ ៥៦ ឆ្នាំ។

គ- ក្របខណ្ឌលេខាធិការរដ្ឋបាលក្រសួងមហាផ្ទៃ

  • ចាត់ថ្នាក់ក្នុងប្រភេទ “គ”
  • ស្ថិតនៅក្រោមឱវាទក្រសួងមហាផ្ទៃ
  • មានមុខងារក្នុងលេខាធិការដ្ឋាន និងមុខងារប្រតិបត្តិនៅក្នុងអង្គភាពរដ្ឋបាលកណ្តាលរបស់ក្រសួងមហាផ្ទៃ និងរាជធានី ខេត្ត
  • ក្របខណ្ឌលេខាធិការដ្ឋបាលក្រសួងមហាផ្ទៃមាន ៣ឋានន្តរសក្ដិគឺនាយលេខាធិការរដ្ឋបាល លេខាធិការរដ្ឋបាលដើមខ្សែ និងលេខាធិការ រដ្ឋបាល ៖

         - ឋានន្តរសក្តិទី ១៖ នាយលេខាធិការរដ្ឋបាលមាន ៦ ថ្នាក់

         - ឋានន្តរសក្តិទី ២៖ លេខាធិការរដ្ឋបាលដើមខ្សែ មាន ១០ ថ្នាក់

         - ឋានន្តរសក្តិទី ៣៖ លេខាធិការរដ្ឋបាលមាន ១៤ ថ្នាក់

  • មន្ត្រីរាជការនៃក្របខ័ណ្ឌលេខាធិការរដ្ឋបាលរបស់ក្រសួងមហាផ្ទៃនេះមានឧបនិស្ស័យបំពេញមុខតំណែង ដូចជា៖

         - អនុប្រធានការិយាល័យនៅសាលាក្រុង ស្រុក ខ័ណ្ឌ

         - ស្មៀនឃុំ សង្កាត់

         - និងមុខតំណែងឯទៀត ដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងរចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ

  • ការជ្រើសរើស៖

         - ក្នុងចំនោមសិស្ស និស្សិតៈ អាយុយ៉ាងច្រើន ២៥ឆ្នាំ គិតមកដល់ថ្ងៃប្រឡង មានសញ្ញាបត្រយ៉ាងទាបបំផុត សមមូលនឹងមធ្យមសិក្សាបត្រ ភាគ ២

         - ក្នុងចំនោមមន្ត្រីរាជការៈអាយុយ៉ាងច្រើន៤០ឆ្នាំ ស្ថិតយ៉ាងទាបបំផុតក្នុងថ្នាក់លេខ១១ របស់ក្របខណ្ឌប្រភេទ“ឃ”

         - ចំពោះមន្ត្រីរាជការក្រសួងមហាផ្ទៃ ដែលមានសញ្ញាបត្រទាបបំផុតសមមូលនឹងមធ្យមសិក្សាបត្រភាគទី ២ អាចប្រលងចូលក្នុងក្របខណ្ឌនេះបាន ដោយពុំគិតពីលក្ខខណ្ឌ ឋានន្តរសក្តិ និងប្រភេទក្របខណ្ឌឡើយ។

  • ការបណ្តុះបណ្តាលដំបូង៖ ត្រូវរៀបចំឡើងដោយក្រសួងមហាផ្ទៃ

         - ១២ ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីសិស្ស និស្សិត

         - ៦ ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការ ហើយដែលពីមុននេះពុំស្ថិតក្នុងក្របខណ្ឌភ្នាក់ងាររដ្ឋបាល

         - ចំពោះមន្ត្រីដែលបានជ្រើសរើសចេញពីមន្ត្រីរាជការហើយដែលពីមុននេះស្ថិតក្នុងក្របខណ្ឌភ្នាក់ងាររដ្ឋបាលក្រសួងមហាផ្ទៃពុំចាំបាច់ធ្វើកម្មសិក្សាសាកល្បងឡើយ។

         - មន្ត្រីក្របខ័ណ្ឌលេខាធិការរដ្ឋបាលក្រសួងមហាផ្ទៃត្រូវដាក់អោយចូលនិវត្តន៍នៅពេលដល់អាយុ ៥៥ ឆ្នាំ

ឃ- ក្របខណ្ឌអនុរក្សពន្ធនាគារក្រសួងមហាផ្ទៃ

  • ចាត់ថ្នាក់ប្រភេទ (គ)
  • ស្ថិតនៅក្រោមឱវាទ ក្រសួងមហាផ្ទៃ
  • មានភារកិច្ចជាទូទៅក្នុងមុខងារគ្រប់គ្រងអប់រំអ្នកទោសសម្របសម្រួលការងាររដ្ឋបាល និងកិច្ចប្រតិបត្តិការពន្ធនាគារកណ្តាល និងពន្ធនាគាររាជធានី ខេត្ត។
  • ក្របខណ្ឌអនុរក្សពន្ធនាគារមាន ៣ ឋានន្តរសក្ដិគឺ នាយអនុរក្ស អនុរក្សដើមខ្សែ និងអនុរក្ស៖

         - ឋានន្តរសក្តិទី ១ នាយអនុរក្ស មាន ៦ថ្នាក់

         + នាយផ្នែករដ្ឋបាលនិងកិច្ចប្រតិបត្តិការប្រចាំថ្ងៃក្នុងពន្ធនាគារ

         + និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងរចនាសម្ព័ន្ធរបស់ពន្ធនាគារ

         - ឋានន្តរសក្តិទី ២ អនុរក្សដើមខ្សែមាន ១០ថ្នាក់

         + នាយរងផ្នែករដ្ឋបាល និងកិច្ចប្រតិបត្តិការប្រចាំថ្ងៃក្នុងពន្ធនាគារ

         + និងតំណែងឯទៀត ដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងរចនាសម្ព័ន្ធរបស់ពន្ធនាគារ

         - ឋានន្តរសក្តិទី ២ អនុរក្សមាន ១៤ថ្នាក់

         +អ្នកគ្រប់គ្រងអ្នកទោសក្នុងពន្ធនាគារ

  • ការជ្រើសរើស៖

         - ក្នុងចំនោមសិស្ស និស្សិត អាយុយ៉ាងច្រើន ២៥ ឆ្នាំ គិតរហូតមកដល់ថ្ងៃប្រឡងមានសញ្ញាបត្រយ៉ាងទាបបំផុតសមមូលនឹងមធ្យមសិក្សាបត្រភាគទី ២

         - ក្នុងចំនោមមន្ត្រីរាជការៈ អាយុយ៉ាងច្រើន ៤០ ឆ្នាំ ស្ថិតនៅក្នុងថ្នាក់ លេខ ១១ របស់ ក្របខណ្ឌប្រភេទ “ឃ” - ក្នុងចំនោមមន្ត្រីក្រសួងមហាផ្ទៃ មានអាយុយ៉ាងច្រើន ៤០ ឆ្នាំ ដែលមានសញ្ញាបត្រទាបបំផុតសមមូលនឹងសញ្ញាបត្រទុតិយភូមិអាចប្រឡង ចូលក្របខណ្ឌនេះបានដោយពុំគិត ពីលក្ខខណ្ឌឋានន្តរសក្តិ និងប្រភេទក្របខណ្ឌឡើយ

  • ការបណ្តុះបណ្តាលដំបូង៖ ត្រូវរៀបចំឡើងដោយក្រសួងមហាផ្ទៃ

         - ១២ ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីសិស្ស និស្សិត

         - ៦ ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការ ហើយដែលពីមុននេះស្ថិតក្នុងក្របខណ្ឌភ្នាក់ងាររដ្ឋបាល

         - ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការហើយ ដែលពីមុននេះ ស្ថិតក្នុងក្របខណ្ឌភ្នាក់ងាររដ្ឋបាលរបស់ក្រសួងមហាផ្ទៃពុំចាំបាច់ ឆ្លងកាត់កម្មសិក្សាសាកល្បងឡើយ។

         - មន្ត្រីក្របខណ្ឌអនុរក្សពន្ធនាគារ ត្រូវបានដាក់អោយចូលនិវត្តន៍នៅពេលដល់អាយុ ៥៥ ឆ្នាំ។

ង- ក្របខណ្ឌភ្នាក់ងាររដ្ឋបាលក្រសួងមហាផ្ទៃ

  • ចាត់ថ្នាក់ក្នុងប្រភេទ "ឃ"
  • ស្ថិតនៅក្រោមឱវាទក្រសួងមហាផ្ទៃ
  • មានឧបនិស្ស័យសម្រាប់បំពេញមុខតំណែង ក្នុងកិច្ចការប្រតិបត្តិមុខងារសាមញ្ញនៅក្នុងអង្គភាពរដ្ឋបាលកណ្តាលក្រសួងមហាផ្ទៃ និងរាជធានី ខេត្ត។
  • ក្របខណ្ឌភ្នាក់ងាររដ្ឋបាលក្រសួងមហាផ្ទៃមាន ៣ ឋានន្តរសក្ដិគឺ នាយភ្នាក់ងាររដ្ឋបាល ភ្នាក់ងាររដ្ឋបាលដើមខ្សែ និងភ្នាក់ងាររដ្ឋបាល ៖

         - ឋានន្តរសក្តិទី ១ នាយភ្នាក់ងាររដ្ឋបាល មាន ៦ ថ្នាក់

         - ឋានន្តរសក្តិទី ២ ភ្នាក់ងាររដ្ឋបាលដើមខ្សែ មាន ១០ ថ្នាក់

         - ឋានន្តរសក្តិទី ៣ ភ្នាក់ងាររដ្ឋបាល មាន ១៨ ថ្នាក់

  • ការប្រឡងជ្រើសរើស ត្រូវបើកចំហចំពោះបេក្ខជនដែលមានអាយុយ៉ាងងច្រើន ២៥ ឆ្នាំ គិតរហូតមកដល់ថ្ងៃប្រឡង។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login