Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រាសាទព្រះវិហារជាកេរដំណែលខ្មែរ តាំងពីសម័យអង្គររុងរឿង ត្រូវប្រទេសជិតខាងរំលោតយកដោយអយុត្តិធម៌បណ្តាលអោយកើតរឿងក្តីក្តាំងនៅក្នុងតុលាការអន្តរជាតិនៅដើមពាក់កណ្តាលទី២នៃសតវត្សទី២០ ។

          ប្រាសាទព្រះវិហារ មានទីតាំងនៅលើគែមខ្ពស់រាបនៃជួរភ្នំដងរែក ( ដែលពីដើមស្ថិតក្នុងខេត្តកំពង់ធំ តែក្រោយមកស្ថិតនៅខេត្តព្រះវិហារវីញ ) ។

          ប្រាសាទព្រះវិហារ កសាងក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរមួយអង្គព្រះនាម ព្រះបាទសូរ្យវរ្ម័នទី១ នៅក្នុងកំលុងឆ្នាំ ១០១២ .១០៥០ ។ ( យោងតាមឯកសាររបស់លោក គ្រីង ងារ ) ។ ប៉ុន្តែមានឯកសារខ្លះដាក់ថាៈ  ព្រះបាទសូរ្យវរ្ម័ន ទី២ កាលបរិច្ឆេទ ១១១៣ ដល់ ១១៥០ ( ឯកសារពិគ្រោះឆ្នាំ ១៩៩៥ របស់ក្រសួងអប់រំ ) ។

          នេះជារឿងពីអតីតកាល ។​ ប្រទេសសៀមបានរំលោភយកប្រាសាទព្រះវិហារខ្មែរនៅឆ្នាំ ១៩៥៤ ដោយខុសនិងច្បាប់អន្តរជាតិ ។ ប៉ុន្តែតុលាការអន្តរជាតិអោយខ្មែរឈ្នះក្តី តាមផ្លូវច្បាប់ក្រោមព្រះតំរិះដ៏ឈ្លាសវៃរប់ និងងហិង្សារបស់សម្តេចព្រះនរោត្តមសីហនុ គឺសម្តេចតារាល់គ្នានេះឯង ។

          កាលនោះប្រទេសកម្ពុជាមិនដោះស្រាយបញ្ហាដោយប្រើកំលាំងទ័ពទេ ដោយយោងទៅលើមូលហេតុពីរយ៉ាងគឺៈ

          សៀមជាប្រទេសជិតខាងគួរដោះស្រាយដោយអហឹង្សា គឹគ្រាន់តែរាប់អានគ្នាជាញាតិ ។ ចង់អោយប្រទេសបានសុខ ដំបូងគឺសន្សំមិត្តអោយបានច្រើន ពិសេសមិត្តភ័ក្តដែលមានព្រំប្រទល់ជាប់គ្នា ។

          ប្រទេសខ្មែរធ្លាប់មានឈ្មោះបោះសំលេងលើឆាកអន្តរជាតិ ជាតិធ្លាប់មានអរិយធម៌ខ្ពង់ខ្ពស់ ។ ដូចនេះគួរតែដោះស្រាយបញ្ហាដោយឈរលើគោលការណ៍ច្បាប់ងន្តរជាតិ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login